លក្ខណះបួនយ៉ាងរបស់ច្បាប់ធម្មជាតិ

L

លក្ខណះបួនយ៉ាងរបស់ច្បាប់ធម្មជាតិ
១- ការបៀតបៀនគ្នាជានិច្ចៈ អាតូមនិងអាតូមឆក់ដណ្តើមអេឡិចត្រុងគ្នាជានិច្ចជាហេតុនាំឲ្យរូបធាតុ មឺុនលោកធាតុកក្រើករញ្ជួយញាប់ញ័រប្រែប្រួលរូបរាងជានិច្ច ការបៀតបៀនគ្នានេះហើយហៅថាទុក្ខឥតប្រែប្រួលឬទុក្ខសច្ចៈ។
២- ការកើតគឺជាហេតុរបស់ទុក្ខៈដោយសារការឆក់ដណ្តើមអេឡិចត្រុងគ្នានាំឲ្យកើតម៉ូលេគុលឬរូបធាតុថ្មីៗជាប់មិនដាច់ គឺជាលក្ខណះជំរុញឲ្យកើតឡើងជានិច្ចក្នុងធម្មជាតិ ភេទផ្ទុយគ្នាមានលក្ខណះស្រូបទាញគ្នាចូលនាំឲ្យមានការបង្កើតថ្មីជានិច្ច។
៣- ការឆ្អែតនៃបន្ទុកបូកនិងបន្ទុកដកគឺជាលក្ខណះស្ងប់នៃរូបធាតុឬហៅថានិរោធសច្ចះឬនិព្វាន។ជីវិតមនុស្សទាល់តែចេះឆ្អែតតាមផ្លូវចិត្តទើបអាចស្ងប់បាន(ធ្វើការរកសីុធម្មតាតែមិនប្រកាន់ខ្ជាប់)។
៤- គ្រាប់អេឡិចត្រុងនៃពន្លឺព្រះអាទិត្យមានលក្ខណះនាំចេញផង ឲ្យកើតជាថ្មីទៀតផង ។ក្នុងពេលតែមួយកាលណា ឋាមពលម៉ាញ៉េទិចបូកនិងឋាមពលពន្លឺព្រះអាទិត្យឈ្នះឋាមពលទំនាញផែនដី រូបធាតុមួយនឹងមានម៉ាសមាឌឬទំងន់ស្មើនឹងគ្រាប់អេឡិចត្រុងនៃពន្លឺព្រះអាទិត្យ អំណាចនេះមានតែក្នុងពេលចូលនិរោធសមាបត្តិ(ចូលឈានអនុលោម បដិលោមអធិប្បាយក្នុងពេលព្រះពុទ្ធយាងចូលបរមនិព្វាន)ហើយឋាមពលចិត្តដែលអស់ចេតនានិងតណ្ហាដែលជាកម្លាំងជំរុញរមែងស្ទុះតោងចាប់ភពមិនបានតទៅទៀតឡើយ ។ វិធីស្រាវជ្រាវដើម្បីរំលត់ឋាមពលចិត្តហៅថាមាគ៌ាឬមគ្គមានអង្គ៨នេះឯង !

Comments