ចូរអ្នកនៅឲ្យឆ្ងាយពីអំពើអាក្រក់ !

L

តំណាក់កាលបន្សាត់ចេញៈ គឺផ្សាយចេញឋាមពលចិត្តជាស្រមោលថតបានដោយ Camera bioelectric ចេញពីក្នុងខ្លួនទៅក្រៅរូបកាយ(ខ្មែរថាព្រលឹងចេញពីខ្លួន)។នេះជាតំណាក់កាលបន្តបន្ទាប់នៅពេលស្លាប់ ដែលតាមពិតព្រះពុទ្ធលោកបានពន្យល់តាំងពីជិតបីពាន់ឆ្នាំមុនមកម៉្លេះ ព្រះពុទ្ធពន្យល់ថាៈ ពេលជិតស្លាប់ គឺមានបាតុភូតបីយ៉ាងបានកើតឡើង ១- កម្មៈវាជាស្រមោលកម្លាំងនៅពីក្រោយខ្នងយើង អ្វីដែលខ្លួនបានធ្វើបើល្អវានឹងរៀបចំចាត់ចែងឲ្យល្អ បើអាក្រក់វាក៏ចាត់ចែងឲ្យអាក្រក់ ឧ - ឲ្យតឹងទ្រូង ពឺតចុកចាប់ប្រកាច់ស្រែកននះននាល បើល្អគឺដូចដេកលក់យ៉ាងស្រួល ។ ២- កម្មនិមិត្តៈ ឲ្យម្ចាស់ខ្លួនបានឃើញអារម្មណ៍ផ្សេងៗដែលបញ្ចេញពីភវង្គ បើតាមបញ្ចទ្វារជាកម្មបច្ចុប្បន្ន បើតាមមនោទ្វារជាកម្មយូរមកហើយនៅជាតិមុនៗមកម៉្លេះ) ចិត្តបានកាន់យកអារម្មណ៍នេះ ប្រកាន់ថាខ្លួនបានធ្វើនាំឲ្យស្ងប់ចិត្តឬ ជ្រួលច្របល់ចិត្តហើយចេញដំណើរពីរូបកាយ។ ៣- គតិនិមិត្តៈ ជាផលនៃកម្លាំងកម្មដែលធ្វើឲ្យម្ចាស់ខ្លួនបានឃើញការចេញដំណើរ បើល្អឃើញគេមកដង្ហែរមានភ្លេងតូរ្យដន្ត្រីពិរោះរណ្តំ បើអាក្រក់ ឃើញឆ្កែឬសត្វផ្សេងៗមកពាំអូស ឬ ឃើញគេមកចាប់ចងជាន់កអូសចេញទីៅជាដើម ។ ជីវភាពក្រោយពីស្លាប់ពិតជាមានយ៉ាងពិតប្រាកដ បើអ្នកចង់មានក្តីសុខ ឬ ចេះអាណិតខ្លួនឯង ចូរអ្នកនៅឲ្យឆ្ងាយពីអំពើអាក្រក់ ! ។

Comments