ក្តីសុខងាយៗ

L

រកឃើញក្តីសុខងាយៗ !
១- លះបង់តំរូវការដែលមិនចាំបាច់ គ្រប់គ្រងចិត្តខ្លួនឯងឲ្យបានល្អ កុំចង់ធ្វើអ្វីហួសសមត្ថភាព ត្រូវព្យាយាមអភិវឌ្ឍសមត្ថភាពវិញ ព្រោះពិភពលោករង់ចាំទទួលតែអ្នកមានសមត្ថភាពតែប៉ុណ្ណោះ ។
២- កុំបំផ្លិចបំផ្លាញអ្នកដទៃ កុំរិះគន់ស្តីបន្ទោសខ្លួនឯងនិងអ្នកដទៃ រកពេលពែនភ្នែនបិទភ្នែកពិភាក្សាជាមួយខ្លួនឯងដើម្បីកំចាត់ចិត្តអាក្រក់។ កុំយកជំនឿមកដាក់ទ្រុងខ្លួនឯង ជំនឿមិនមែនជាផលិតផលរបស់គំនិតទេ តែវាជួយគ្រប់គ្រងគំនិតមិនល្អ ។ បោះបង់ភាពត្អូញត្អែរដោយសារភាពកំសត់ដែលខ្លួនមាន ។
៣- លះបង់ការមើលងាយរិះគន់អ្នកដទៃ កុំយកសេចក្តីត្រូវការខ្លួនឯងទៅគ្របសង្កត់អ្នកដទៃ តស៊ូប្រយុទ្ធជាមួយជីវភាពដើម្បីឲ្យមានការផ្លាស់ប្តូរទៅរកភាពប្រសើរឡើង ។ ព្យាយាមបើកចិត្តឲ្យទូលាយ កុំសន្សំរឿងតូចតាចឲ្យក្លាយជារឿងធំ ធ្វើការជាមួយគំនិតបើកចំហរដើម្បីទទួលយកគំនិតល្អពីអ្នកដទៃ « ទំរង់ខ្ពស់បំផុតនៃភាពល្ងង់ខ្លៅគឺបដិសេធអ្វីដែលខ្លួនមិនទាន់បានដឹង » ។
៤- បោះបង់ការអាល័យអតីតកាល ការសោកស្តាយរឿងកន្លងហួស ធ្វើអ្វីកុំរំពឹងទុកខ្ពស់ហួសមាឌ កុំដេកសង្ឃឹមការពឹងពាក់ពីអ្នកដទៃហួសហេតុពេក ។ សតិតាមមើលចិត្តគិតគ្រប់ពេលវេលា ! ។

Comments