ការបានសម្រេចអប្បនាសមាធិនិងបឋមឈាន

L

ការបានសម្រេចអប្បនាសមាធិនិងបឋមឈានគឺទាល់
តែចិត្តស្ងាត់ចាកកាម បើនៅជ្រួលច្របល់ជាមួយកាមចូលឈានមិនបានទេ ទាល់តែមានវិវេគ៣ កាយវិវេគ(សីល) ចិត្តវិវេគ(សមាធិ) ឧបធិវិវេគ(វិបស្សនា) មានកម្លាំងស្មើគ្នាទើបចូលឈានបាន ។ កាមមាន កាមតណ្ហាឬកិលេសកាម និង វត្ថុកាម កាមរាគៈជាសត្រូវនៃឈាន នីវរណៈ៥ជាបដិបក្ខនិងអង្គឈានទាំង៥(មាននីវរណៈរលត់ឈាន) ហើយអង្គឈាន៥ក៏ជាបដិបក្ខនឹងនីវរណៈ៥ដែរ(មានឈានត្រឹមតែស្ងប់នីវរណៈ) ស្ងប់ស្ងាត់ដោយការគ្របសង្កត់ទុកទេ មិនមែនទាន់ដាច់ឡើយ ។ យោគាវចរត្រូវសម្រួមនីវរណៈ ហើយប្រឹងចម្រើនអង្គឈានតាមលំដាប់ យោគាវចរខ្លះលោកមួលកនីវរណៈ៥ចោលទាំងស្រុងតែម្តង ផ្តាច់ដេក ផ្តាច់ហូប ផ្តាច់ការរួមដំណេកបើមានភរិយាទៅជាឈ្លោះទាស់បែកបាក់គ្នាឬអ្នកមិនយល់ទៅជាស្អប់ធម៌ហើយប្រមាទថាយោគាវចរជាមនុស្សវិកលស្មារតីជាដើម ធ្វើបែបនេះអាចមានគ្រោះថ្នាក់ខ្លួនឯងបាន បើសិនជាបុណ្យមិនគ្រប់ ឬនាំបាបដល់អ្នកដទៃ សន្សំបុណ្យសន្សឹមៗសិន ទំរាំចំណងជីវិតត្រូវបានគាស់រំលើងបានជាស្ថាពរ ។

Comments