៙. មាសសុទ្ធ ប៉ុនផ្លែដូងធំ… ក៏គ្មានតម្លៃដូចបន្ទះក្ដារ អណ្ដែតទឹកដែរ… បើយើងកំពុងតែលង់ទឹកនោះ ។
• ដូច្នោះឯង បើយើងដឹងថា យើងកំពុងតែលង់លិចក្នុង អន្លង់សង្សារ , ទើបយើងមកសិក្សាព្រះធម៌ឱ្យដឹងថា អ្វី ដែលជាទីពឹងក្នុងស្រះដ៏ធំនេះ ។
• ទីពឹង គឺការមិនប្រកាន់ដោយទិដ្ឋិ តណ្ហា. ៕៚
៙. អរគុណព្រឹត្តិការណ៍នៃជីវិត, ដែលបានរំលឹករឿយៗ ឱ្យយើងដឹងថា ៖
• ទីបំផុតមានតែយើងម្នាក់ឯង ក្នុងផ្លូវនៃវដ្ដៈ ដ៏វែងឆ្ងាយនេះ ។
• ឱ្យយើងប្រយ័ត្នខ្លួន កុំស្ទើរបុណ្យឱ្យសោះ តទៅមុខ.៕៚
៙. ផ្លែងសរ ឱ្យខ្លាំងបានឆ្ងាយទៅមុខ, ត្រូវទាញសរថយក្រោយឱ្យតឹងព្រះហស្ត ។
• មនុស្សចេះទន់ភ្លន់, ចេះថយយកកម្លាំងខន្តី… រមែងជោគជ័យ ក្នុងអនាគតឆ្ពោះទៅមុខដល់គោលដៅ ។
• ខន្តី ជាកម្លាំងនៃ អ្នកប្រាជ្ញ ៕៚
៙. ក្រោយ អំពីស្លាប់មានការវិនិច្ឆ័យតែរឿង អាក្រក់ និងល្អ ប៉ុណ្ណោះ ។
• មច្ចុរាជ មិនបានខ្វល់នឹងឋានៈ ទ្រព្យ ពូកែឆ្លាត រូបកាយ ពូជពង្ស ឈ្មោះនាម អ្វី ទាំងអស់…។
• កុំភ្លេចខ្លួនលេបនុយនឹងសន្ទូច ឱ្យសោះ ៕៚

