ខ្លឹមសារនៃជីវិត

L
lyroza
ខ្លឹមសារនៃជីវិត​
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាននូវបញ្ហា​ជារឿយៗ បន្តិច​រឿង​នេះ បន្តិច​រឿងនោះ ដោយច្រើនគឺ បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើង​​មិន​មាន​ធម៌​សម្រាប់ ដោះ​ស្រាយ​​ទេ វារមែងមានការ​លំបាក​តាន​តឹងក្នុង​ចិត្ត​ជា ពិត​ប្រាកដ​ ហើយ​វា​​អាច​​គ្រប​សង្កត់ចិត្ត​បានយូរទៀតផង។
ប្រៀបបី​ដូចអ្នក​បើករថយន្ត​ទៅ​ផ្លូវឆ្ងាយ បើមិន មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​​ជួស​ជុល កែខៃ​​នៅពេល រថយន្តខូច ឬ  ធ្លាយ​កង់ទេនោះ លុះ​ដល់​រថយន្ត​ខូច ឬ ធ្លាយ​កង់ ក៏រមែងមាន​ការលំបាក​ច្រើនក្នុង​ដំណើ​រផ្លូវ ប៉ុន្តែ បើ​យើង​មាននូវគ្រឿង​បន្លាស់ និង មាន​នូវឧបករណ៍​ផ្សេងៗ ដែលទុក​សម្រាប់​​ប្រើប្រាស់​នៅពេលដែល​រថយន្ត មាន​បញ្ហាអ្វី​ណាមួយនោះ យើងក៏​កក់ក្តៅ​ក្នុងចិត្ត​ហើយ ប្រសិនបើ​រថយន្ត​មាននូវបញ្ហា​ពិតមែន ដូចជា​ធ្លាយកង់ ជា​ដើម យើង​ក៏មិនមាន​ទុក្ខលំបាក​អ្វីពេក​នោះដែរ  ព្រោះ យើងអាច​ដោះ​ស្រាយ​​បាន សេចក្តីនេះ​យ៉ាងណា ក្នុងជីវិត  របស់​យើងម្នាក់ៗ គឺដូច​គ្នា បើ​យើង​មិនមាន​នូវធម៌ជា គ្រឿង​សម្រាប់​កក់ក្តៅ​ក្នុងចិត្តទេ ដល់ពេល​មាន​បញ្ហា​​កើត​ឡើង ក៏ជា​ទុក្ខ​ក្រៀម​ក្រំលំ​បាកលំ​បិនក្នុងចិត្ត​ក្រៃលែង។

Comments