🌱បើនិយាយពីបញ្ហាស្នេហាស្មុគស្មាញ គឺនៅពេលដែលមនុស្សផ្ដល់ជម្រើសចំពោះខ្លួនឯងឬចំពោះអ្នកថ្មី
🌱បើនិយាយពីភាពផ្អែមល្ហែមពេញមួយជីវិត គឺនៅពេលដែលមនុស្សចេះស្មោះត្រង់ គ្រប់គ្រាន់
🌱បើនិយាយពីទុក្ខសោកនៃស្នេហា គឺនៅពេលដែលមនុស្ស ធ្លាក់ទឹកចិត្ដ បេះដូង បាត់បង់ទំនុក បាត់បង់ភាពជឿជាក់
មនុស្សជាអ្នកបង្កើតឡើង ទាំងសុខទាំងទុក្ខសោក រឿងខ្លះទាមទាលើសលុប ចង់បានជ្រុលហួសហេតុ មានះច្រើនពេកនាំឲ្យឈឺចិត្ដ ចង់បានការស្រលាញ់អត្មានិយមហួស គ្មានព្រំដែនក្ដីស្រលាញ់…
ការរៀបចំដំណើរនៃក្ដីស្រលាញ់ត្រូវការយល់ពីគ្នា រឿងខ្លះមិនដូចចិត្ដ ព្រោះចិត្ដមនុស្សពីនាក់គឺខុសគ្នា ប៉ុន្តែមនុស្សពីរនាក់ត្រូវតែចេះសម្របសម្រួលទទួលយកឬ ក៏កែប្រែដើម្បីបន្ដដំណើដ៏សែនវែងអន្លាយទៅមុខបន្តទៀត…🌱❤️


