សាច់រឿងខ្លះដើរដល់អាយុ25ឆ្នាំក៏មិនអាចនិយាយចេញបាន កាន់តែមិនអាចបង្ហាញអារម្មណ៍សោកសៅ កាន់តែមិនហ៊ានបង្ហាញថាខ្លួនឯងទន់ជ្រាយ ព្រោះថាអំរែកដាក់លើស្មាហើយ ត្រូវតែបន្តប្រឹងទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
មកដល់ពេលនេះគឺនឿយហត់ក៏ត្រូវតែ ញញឹម លំបាកក៏ត្រូវតែ ទ្រាំ ឈឺចាប់ក៏ត្រូវតែ បង្កើតភាពរីករាយ ឯការយ៉ាងណាក៏ត្រូវតែ អត់ធ្មត់។



