ផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកណា?”
ពេលទំនេរនៅម្នាក់ឯងក៏ទៅឆ្លុះកញ្ចក់មើលខ្លួនឯង មើលមុខដូចជាប៉ោងបន្តិច មើលខ្លួនដូចជាលើសទម្ងន់ទេដឹង? យើងតែងតែសួរខ្លួនឯងមិនចេះឈប់សម្រាប់សំណួរដែលមិនចាំបាច់។ សួរចុះសួរឡើង យើងក៏មានគំនិតថាភាពជាខ្លួនឯងនេះ គឺមិនឥតខ្ចោះ ហើយវាពិបាកនឹងចុះក្នុងចំណោមគេណាស់។ គួរតែផ្លាស់ប្តូរដើម្បីគាប់ចិត្តអ្នកដទៃឬយ៉ាងណា? បើយើងផ្លាស់ប្តូរហើយ បានគាប់ចិត្តគេហើយ តើបានអ្វីមកវិញ? តើយើងពិតជាសប្បាយចិត្តនិងមានសុភមង្គល ដោយគ្រាន់តែធ្វើបែបនេះ? តើ


