ផ្កា
សម្រស់ផ្កាល្អបានតែដំបូងយូរៗទៅក៏រោយអស់ស្រទប ពណ៍ក៏ស្រអាប់មិនដូចពេលដែររីកដំបូងមើលទៅស្អាត ស្រស់ ពណ៍ឆើតឆាយ ចង់នៅក្បែរវាអ្នកណាៗក៏ចង់បានវា ដល់ពេលដែរផ្កាវាអស់សម្រស់ វាពណ៍ស្រអាប់ វាមិនស្អាតដូចរីកថ្មីៗនោះគ្មាននរណាចង់បានវាឡើយព្រោះវាអស់តម្លៃទៀតហើយវាក៏ជ្រុះចោលនៅតែគល់វាទេដែរមានប្រយោជន៍ រួចបន្តផ្កាម្ដងទៀត ប្រៀបជាចិត្តមនុស្សចឹងមើលដំបូងៗគឺស្រស់ស្អាតណាស់មានក្លិនក្រអូបអ្នកណាឃើញក៏ចង់បានមកធ្វើសង្សារដែរ ដល់ពេលដែរនាងអស់សម្រស់នាងមិនស្អាតនាងមិនក្រអូប គឺគេបោះបង់ចោលនាងហើយទៅរកផ្កាណាដែរស្រស់ស្អាតជាងនាងហើយ មនុស្សប្រុសខ្លះស្រលាញ់នាងបានតែ ដំបូង ដែរនាងមានសម្រស់ស្រស់ឆើតឆាយនោះទេតែគេមិនសម្លឹងមើលចរឹករបស់នាងទេ សម្រស់ល្អតែដំបូងទេវាមិនថិតថេរទេអ្វីដែរថិតថេរគឺភាពស្មោះត្រង់ចរិយាមាយាទសម្ដីរម្យទុំចរឹករបស់នាងនោះហើយ ❤️ស្រលាញ់ស្អាតបានតែដំបូងបើស្រលាញ់ចរឹកបានមួយជីវិត និពន្ធដោយវ៉ាន់ណា សូមអគុណដែរខំចំណាយពេលអាន🙏❤️🥀


