សេចក្តីស្រឡាញ់ឥតមានលក្ខខណ្ឌ
លោកនេះមានមនុស្សខ្លះមិនបង្ហាញការគោរពបន្តិចបន្តួចចំពោះយើងទេ ថែមទាំងកុហកយើងទៀតផង ប្រើប្រាស់យើងហើយទាញយកផលប្រយោជន៍ពីយើងតាមអំពើចិត្ត ព្រមទាំងធ្វើឲ្យយើងឈឺចាប់ទៀតផង... តែទោះបីជាយ៉ាងនេះក្តី ក៏មិនមានអ្នកណាម្នាក់ដែលធ្វើបាបយើងបានច្រើនជាងចិត្តគំនិតមិនរៀបរយរបស់យើងនោះទេ... ព្រោះមកពីយើងអត់គេមិនបានទើបជ្រើសយកទុក្ខលំបាកដោយសារគេមកធ្វើជាសុភមង្គលខ្លួនឯងផ្ទាល់ ។ ស្នេហាពិតមានន័យថាជាសេចក្តីស្រឡាញ់និងចិត្តមេត្តា ករុណា មុទិតា ជាសេចក្តីស្រឡាញ់ឥតមានលក្ខខណ្ឌ ប៉ុន្តែមិនមែនស្រឡាញ់រហូតត្រូវស្លាប់ខ្លួននោះទេ ។


