ត្រូវចេះគិត...♥️

lyvannak
ចេះមើលត្រូវចេះគិត ចេះស្តាប់ត្រូវចេះយល់ ចេះយល់ហើយពិសោធបានដោយខ្លួនឯងចាំជឿ ! ។ ពេលនោះ បើក្រឡេកមើលក្រោយគឺពេញទៅដោយការដឹងគុណ បើមើលទៅមុខគឺពេញទៅដោយទស្សនៈ បើងើយមើលលើ គឺពេញទៅដោយកម្លាំង បើសម្លឹងចុះក្រោម គឺពោរពេញដោយក្តីស្រឡាញ់និងការអាណិតអាសូរ តែបើមើលទៅគ្មានឃើញអ្វីទាំងអស់ គឺពោរពេញទៅដោយសុខសន្តិភាព ! ។បើមើលហើយមិនគិត ស្តាប់ហើយមិនយល់ គ្មានពិសោធហើយដេកចាំតែជឿ ពេលនោះបើក្រឡេកមើលក្រោយគឺពោរពេញទៅដោយទឹកភ្នែកនិងការឈឺចាប់គុំគួនសងសឹក បើមើលទៅមុខឃើញតែផ្សែងអ័ព្ទងងឹតឈឹង បើងើយមើលលើមានតែការតូចចិត្ត បើសម្លឹងចុះក្រោមមានតែការស្អប់ខ្ពើមនិងការភ័យខ្លាច ម៉្ងៃៗ មើលចេះតែឃើញ ស្តាប់ចេះតែឮ រហូតដល់ដេកមិនលក់បក់មិនល្ហើយ មួរម៉ៅក្តៅក្រហាយ ព្រលឹងវិញ្ញាណលែងនៅជាមួយ ទៅតែខ្លួនគ្មានកោះគ្មានត្រើយ រកទីបំផុតនៃផែនដីគ្មានឡើយ ! ។ហេតុអីអ្នកចេះតែដើរ ? ព្រោះមានគេបញ្ជាខ្ញុំុំ ហើយខ្ញុំនៅមិនសុខ ! អ្នកណាជាអ្នកបញ្ជា ? គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តហ្នឹងណា ! ចប់ហើយ ! ។

Comments