ស្រឡាញ់មិនមែនចង់បាន ស្រឡាញ់ព្រោះចង់ឃើញមនុស្សដែលយើងស្រឡាញ់រីករាយ ស្រឡាញ់ទើបរង់ចាំ ស្រឡាញ់ទើបលះបង់ ស្រឡាញ់ទើបចង់ឃើញគេមានក្ដីសុខ ស្រឡាញ់ទើបចង់ឃើញគេជោគជ័យ ស្រឡាញ់ទើបមិននិយាយអីហើយរង់ចាំដោយស្ងាត់បំផុត... ហើយត្រឹម លួចញញឹម និងត្រេកអរនៅពេលដែលអ្នកជោគជ័យ ...។ការស្រឡាញ់មានច្រើន តែគ្រប់ការស្រឡាញ់សូមកុំដាក់ភាពអាត្មានិយមចូលអី ចូរដាក់ភាពទទេនៃជីវិត ភាពដែលគ្រប់គ្រាន់ បើសិនជាមិនមានវត្តមានគេក៏មិនជាបញ្ហា ព្រោះការស្រឡាញ់មិនមែនទាល់តែជាម្ចាស់ តែជាការឃើញមនុស្សដែលខ្លួនឯងស្រឡាញ់សប្បាយចិត្ត ...។ មិនមែនព្រោះស្អាតទើបស្រឡាញ់ទេ តែមកពីស្រឡាញ់ទើបឃើញស្អាត ជីវិតតែងតែផ្សាភ្ជាប់ជាមួយការស្រឡាញ់ ដូច្នេះចូរប្រើការស្រឡាញ់ឱ្យល្អបំផុត ព្រោះនៅថ្ងៃណាមួយដែលយើង ឬនរណាម្នាក់ចាកចេញយើងនឹងមិនស្ដាយក្រោយ....។


