ទុកតម្លៃជូនខ្លួនឯង

lyvannak
ទុកតម្លៃមួយជូនខ្លួនឯង៖
មិនចាំបាច់សម្ដែងកម្សត់មុខគេមុខឯងទេ សាច់រឿងដែលអ្នកបានជួប មិនមែនរឿងល្ខោនមានអ្នកអាណិតអ្នក ឬមានអ្នកតាមលើកទឹកចិត្ដ ចាំជួយគាំទ្រគ្រប់ជំហ៊ាននោះទេ…

សាច់រឿងរបស់អ្នកជូរចត់ចំពោះតែអ្នកទេ ព្រោះសាច់រឿងរបស់អ្នកជារឿង អ្នកផ្សេងគេសប្បាយរីករាយ បើទោះបីជាគេមិនបានពេបជ្រាយអ្នក គេក៏មិនចង់ឮរឿងសោកសៅនាំឲ្យខូចអារម្មណ៍គេ។

ទុកតម្លៃមួយឲ្យខ្លួនមួយមើល ហើយចាំទុកមានមនុស្សប៉ុន្មានអ្នកបន្ដរាប់អាន បន្តស្រលាញ់ បន្ដការពារ បន្ដលើកតម្កើង…គ្រប់យ៉ាងគឺអាស្រ័យលើអ្នកឲ្យតម្លៃថាចង់បានថោកឬថ្លៃ។

Comments