មិនសុទ្ធតែល្អទាំងអស់ទេ

lyvannak

មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ! ផ្លែ​ឈើ ៤ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​កើត​មុន​ពេញ​មុខ


យើង​តែងតែ​គិត​​ថា​ផ្លែ​ឈើ​គឺ ល្អ​ចំពោះ​ស្បែក ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្អាត។ យ៉ាង​ណា​វា​ជា​ការ​យល់​ឃើញ​ខុស ព្រោះ​ផ្លែ​ឈើ​មួយ​ចំនួន​ប្រសិន​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន វា​មាន​តែ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ខូច​ទៅ​វិញ​ទេ៖

៤) ផ្លែ​ស្វាយ

1

ស្វាយ​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្បែក​ផង​ដែរ ប្រសិន​ជា​យើង​ទទួល​ទាន​វា​ច្រើន ជា​ពិសេស​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។ ដោយសារ​តែ​ផ្លែ​ស្វាយ​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​គ្រឿង​ទេស​ក្នុង​អាហារ បណ្តាល​ឲ្យ​រាងកាយ​ឡើង​ក្តៅ ក្រហាយ ងាយ​នឹង​កើត​មុន​លើ​ស្បែក។

៣) ទុរេន

2

ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។


ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។

2ឱឡឹក

3

ដ្បិត​បើ Nitric Oxide ក្នុង​ផ្លែ​ឪឡឹក អាច​ជួយ​ឲ្យ​រាងកាយ​បន្ធូរ​អារម្មណ៍ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល តែ​សារធាតុ​នេះ​បើ​ជ្រាប​មក​ក្នុង​រាងកាយ​ច្រើន​ពេក វា​ក៏​នឹង​ប៉ះពាល់​មក​ដល់​ស្បែក​ទៅ​​វិញ ជា​ពិសេស​ចំពោះ​ស្រ្តី។

វា​ក៏​មាន​ជាតិ​ស្ករ​ច្រើន​ដែរ ដោយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា​ស្បែក ធ្វើ​ឲ្យ​ស្បែក​ចាស់​ទៅ​តាម​អាយុ។ ជាង​នេះ​កំឡុង​ពេល​មក​រដូវ អ្នក​មិន​គួរ​ទទួល​ទាន​វា​ទេ ព្រោះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បញ្ចេញ​ជាតិ​ពុល​នៃ​ស្បូន ធ្វើ​ឲ្យ​ឈឺ​ពោះ និង​ស្បែក​ស្រអាប់។

១) ​មង្ឃុត

4

ផ្លែ​មង្ឃុត នៅ​ពេល​ទទួល​ទាន​ច្រើន គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​អាឡែស៊ី​កម្រិត​ស្រាល ដូច​ជា​ឡើង​កន្ទួល​ក្រហម ហើម រមាស់​លើ​ស្បែក។ ជា​ពិសេស​ពេល​មក​រដូវ ​មិន​គួរ​ទទួល​ទាន​វា​ទេ គឺ​ងាយ​នឹង​ប៉ះពាល់​ដល់​ស្បែក ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ឡើង​ស្រអាប់ ងងឹត យូរៗ​ទៅ​អ្នក​នឹង​ប្រែ​ជា​ចាស់​ជាង​វ័យ៕

Comments