ញញឹមមានន័យថ្លៃពុំប្រមាណ មិនបង់ធនធានបានចំណេញច្រើន
អ្នកផងចូលចិត្តមិត្រក៏ចម្រើន អ្នកលក់ដាច់ច្រើនព្រោះញញឹមស្រស់ ។
ញញឹមមិនក្រដល់អ្នកបញ្ចេញ ខាតបង់នោះម៉ិញក៏មិនមានសោះ
តែមានចំណេញដល់ស្រីប្រុស អ្នកទទួលនោះពិតជារីករាយ ។
អ្នកញញឹមម្នាក់ស្រស់មួយរយៈខ្លី ជួនក៏មានន័យមួយជីវិតប្លាយ
ញញឹមដំបូងជួបគូរួមកាយ ផ្អែមល្ហែមស្រស់ស្រាយមិនងាយភ្លេចបាន។
សេដ្ឋីមានប្រាក់គ្មាននរណាផ្ទឹម បើអត់ញញឹមក្នុងទីសព្វឋាន
ក៏នៅតែក្រហួសពីការស្មាន សម្បូ


