ពេលរកឃើញខ្លួនឯង🥰

lyvannak
ពេលរកខ្លួនឯងឃើញ ទើបខ្ញុំដឹងថា ជីវិតកាន់តែសាមញ្ញ កាន់តែស្កប់ស្កល់! បើសាមញ្ញពេក ដើរមិនទាន់សម័យនឹងគេទេ?
ខ្វល់ធ្វើអ្វី បើខ្ញុំមិនបានរត់ដេញតាមសម័យស្អីហ្នឹងផង! ចង់fashion ចេញថ្មីយ៉ាងណាក៏ខ្ញុំមិនខ្វល់ដែរ ព្រោះខ្ញុំដឹងថា ការដេញតាមអ្វីមួយ គឺហត់ ហើយបើមានពាក្យថា "ដេញតាម" គឺនៅតែតាមរហូតហ្នឹង។ 
ការមានអារម្មណ៍ថាគ្រប់គ្រាន់ចំពោះអ្វីដែលយើងកំពុងតែមានគឺជាសេចក្ដីសុខពិតប្រាកដ! បែបនេះហើយបានជាខ្ញុំមិនខ្វល់រឿងរបស់ក្រៅខ្លួន ឬFashionអីអស់ហ្នឹងទេ! 

រស់ជាខ្លួនឯង គឺស្រាលខ្លួនស្រួលណាស់ ព្រោះខ្ញុំមិនចាំបាច់ត្រូវរស់ដោយគ្រាន់តែតម្រូវភ្នែកឬមាត់អ្នកដទៃ

Comments