😊ប្រាកដជាមានហេតុផលដែលនាំយើងឱ្យទៅស្គាល់ ឬក៏ស្រលាញ់អ្នកណាម្នាក់
~ អ្វីៗកើតឡើងដោយហេតុផល
~ ទោះមិនបានជាគូ ក៏រំភើប
~ ទោះមិនបានជាមិត្ត ក៏អរគុណ
ក្នុងជីវិតនេះ យើងមិនចេះតែជួប ឬចេះតែពាក់ព័ន្ធគ្នាដោយគ្មានឧបនិស្ស័យនោះឡើយ។ អ៊ីចឹងហើយ ចូរប្រើពេលវេលាដែលមានជាមួយគ្នាឱ្យក្លាយជាអនុស្សាវរីយ៍ល្អៗ តទៅថ្ងៃក្រោយ ទោះពួកគេទៅឆ្ងាយយ៉ាងណាក៏ដោយ ក៏យើងអាចប្រាប់ខ្លួនឯងបានថា «ខ្ញុំសប្បាយចិត្តដែលបានស្គាល់គេ។» ចួនកាលខ្ញុំក៏ខូចចិត្ត និងគិតឆ្ងល់ដូចគ្នា ថាហេតុអ្វីក៏បណ្ដាលឱ្យខ្ញុំស្គាល់គេ ស្គាល់ការខកចិត្ត? ប៉ុន្តែគិតៗទៅ គួរតែអរគុណ ស្គាល់គ្នាគ្រានេះ ព្រោះនិស្ស័យពីគ្រាមុន។


