ពឹងលើខ្លួនឯង..♥️

lyvannak
ជីវិតដែលប្រឹងរស់ដោយខ្លួនឯង ប្រឹងឆ្លងកាត់ឧបសគ្គដោយខ្លួនឯង គឺជាជីវិតប្រកបដោយអត្ថន័យជ្រាលជ្រៅណាស់ ! ព្រោះវាធ្វើឲ្យខ្លួនឯងកាន់តែក្លាហាន កាន់តែរឹងមាំមិនងាយដួលរលំ ។ ឆ្លងកាត់ការមើលងាយមើលថោកពីអ្នកដទៃ មនុស្សដែលមិនចេះមើលឃើញខ្លឹមសារមនុស្ស គេនឹងភ្លឺភ្នែកនៅពេលបានជួបមនុស្សម្នាក់ដែលជាន់មិនលិច ច្រានមិនដួល ។ បច្ចេកទេសអប់រំរបស់ព្រះពុទ្ធគឺពន្យល់មនុស្សឲ្យយល់ យល់ពីបញ្ហាជីវិតគឺតែ « អញ្ចឹង » កាលណាគេយល់ច្បាស់ពីជីវិតហើយ គេមិនងាយធ្លាក់ទឹកចិត្ត មិនងាយបាក់ស្បាត គេក្លាយជាមនុស្សដ៏សាមញ្ញម្នាក់ ដែលឆ្ពោះទៅមុខជានិច្ចមិនរាថយ ! ។

Comments