ឃើញហើយត្រជាក់ភ្នែក! ក្បាច់គុនល្បុក្កតោខ្មែរ ប៉ះជាមួយ ក្បាច់គុនសាវលីញ បញ្ចេញសម្រស់លើទឹកដីកម្ពុជា ជាមួយផ្ទាំងប្រាសាទពីក្រោយ ប្រៀបដូចគំនូរ
រូបភាពដ៏អស្ចារ្យ និងកម្របានឃើញ ក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៍ទេសចរណ៍ កម្ពុជា-ចិន ខាងជើងប្រាសាទបាយ័នខេត្តសៀមរាប ឃើញហើយត្រជាក់ភ្នែក ក្បាច់គុនល្បុក្កតោខ្មែរ ប៉ះជាមួយ ក្បាច់គុនសាវលីញចិន បញ្ចេញសម្រស់លើទឹកដីកម្ពុជា ជាមួយផ្ទាំងប្រាសាទពីក្រោយ ប្រៀបដូចគំនូរ ធ្វើឱ្យព្រឺព្រួច។
បន្ទាប់ពីបាកមើលការសម្ដែងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនសាវលីងរបស់ចិន នៅបរិវេណប្រាសាទបាយ័ន នាព្រឹកមិញនេះរួចហើយ ពិតជាសែនពេញចិត្តនឹងមិនជិនណាយសោះឡើយ។
ជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កំពុងតែធ្វើឱ្យកម្ពុជាកាន់តែបោះជំហានទៅមុខ ដើម្បីផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ ក៏ដូចជាបង្ហាញឱ្យឃើញថា អង្គរវត្តស្ថិតក្នុងទឹកដីសៀមរាប ជារបស់កម្ពុជាពិតៗ។ យើងត្រូវគិតថា ៖ យេីងមានក្បាច់គុនយេីង គេមានក្បាច់គុនគេ គោលដៅមួយដែលល្អ គឺបានមកសម្តែងនៅមុខប្រាសាទយេីង ផ្សាយពីយេីង ដូច្នេះហើយចូលរួមលើកតម្កើង ផលប្រយោជន៍ជាតិយើងទាំងអស់គ្នាណា៕


