ពេលខ្ញុំសប្បាយចិត្ត ខ្ញុំតែងស្ងប់ស្ងាត់
ពេលឈឺចិត្តខ្លាំងដល់កម្រិតខ្ញុំច្រៀងហុឹមៗតិចៗ
ពេលសប្បាយចិត្តបំផុត ខ្ញុំគ្រាន់តែញញឹម
នេះជាមូលហេតុដែលគេថា គេមិនដែលស្គាល់ខ្ញុំច្បាស់ ទោះរាប់អានយូរយ៉ាងណាក៏ដោយ។ តែបើគេសម្លឹងចំកែវភ្នែកខ្ញុំ ជាជាងវាយតម្លៃ កាយវិការខាងក្រៅរបស់ខ្ញុំ គេនឹងស្គាល់ខ្ញុំ....
ពេលពិបាកចិត្ត ខ្ញុំសើចដើម្បីឃាត់ទឹកភ្នែក
ពេលសប្បាយចិត្តខ្ញុំស្ងប់ស្ងាត់ព្រោះ ខ្ញុំមានក្ដីសុខដ៏បរិបូរណ៍នៅខាងខ្លួនទៅហើយ។
ពេលឈឺដល់កម្រិត ខ្ញុំច្រៀងតិចៗ ដើម្បីលុបសំឡេងដែលកំពុងទ្រហោយំនៅខាងក្នុងទ្រូង។
______________________________
#ស្រទន់មន្ដស្នេហ៍



