រឿង " យំទៅសម្លាញ់ចិត្ត " ភាគទី 1 ប្រលោមលោក

lyvannak
ភាគទី 1

ក្រុមហ៊ុន អេលខារ៍រ៉ូ លែនដ៍ស្កេបឌីសាយន៍ 

ស្ថិតនៅក្នុងមជ្ឈមណ្ឌលធានម៉ូ ជាអាគារមានរចនាបថ លោកខាងលិចបីជាន់ដែល ជាទ្រព្យសម្បត្តិរបស់នីតិបុគ្គល ទីធ្លាខាងមុខជាវាលស្មៅកូរ៉េពណ៍ខៀវខ្ចី ចិញ្ចឹមត្រីឲហែលលេងសេរីនៅក្នុងអាង តូចៗនៅក្រោមបញ្ជារឈើសម្រាប់ជ្រកម្លប់មានតុវែង បួនជ្រុងមួយនិងកៅអីជាច្រើន សុនខហ្គោលឌិន រីទ្រីហ្វវេីរ៍ មាឌធំមាំកំពុងរត់ដេញមេអំបៅ នៅក្នុងសួនផ្កា ឆ្មាខ្មៅពាក់កណ្ដឹង ពណ៌ក្រហម ដេកលើកជើងបួនចង្អុលមេឃ ឫក ងោកងុយនៅមុចទ្វារធំ ។


បរិស្ថាននៅកន្លែងធ្វើការបែបនេះគួរតែហៅបានថាធូរស្បើយរហើយចិត្តមានសេរីភាព តែតាមពិតទៅមិនមែនយ៉ាងនោះ ពិសេសគឺថ្ងៃនេះទិដ្ធភាពនៅក្នុងមានសភាពមមាញឹក នឹងពោរពេញដោយភាពតានតឹងគួរឱ្យទើសទាល់ ។


ការចេញម៉ូតស្ថាបត្យកម្ម ផ្នែកក្រៅអារគារដែលបបួលឲរីក ថ្លើមរីកប្រម៉ាត់នេះ ក្រៅពីធ្វើឲទុកឲអតិថិជន ដែលមកទស្សនាបានឃើញផ្ទាំងទស្សនីយភាព នៅក្នុងការឆ្នៃម៉ូតហើយ នៅធ្វើដើម្បីឲ្យបុគ្គលិកច្នៃម៉ូតរកពេលដកខ្លួនចេញពីថ្ងៃដ៏សែនមមាញឹកមកដើរលេង អោយបានស្បើយអារម្មណ៍នៅសួនដ៏ធំទូលាយនេះបាន ។

តែដែលគួរឲអស់សំណើចនោះគឺ អ្នកដែលធ្វើការនៅទីនេះ លើសមួយឆ្នាំមិនបានមានតែម្នាក់ទេដែលកើតរោគក្រពះ ទើបទីធ្លាដែលច្នៃម៉ូតយ៉ាប្រណីតនេះ មិនបានប្រើការដូចដែលគួរតែមាន ។

ចំណែកនៅក្នុងបន្ទប់បួនជ្រុង មានលក្ខណៈជាជាន់ឡៅតឿ ដើម្បីឲ្យសាសធំរបស់ក្រុមហ៊ុមមើលទៅធំទូលាយ ជណ្តើរវិញធ្វើអំពីដែកមើលទៅទាន់សម័យឆ្ពោះទៅកាន់ជាន់ទីពីររបស់អាគារដែលមានបន្ទប់ប្រជុំ និង បន្ទប់ធ្វើការរបស់អ្នកគ្រប់គ្រង ។


ថៅកែក្រុមហ៊ុនមួយនេះគឺ រីឆាត កម្លោះសាឡាឡា ចូលចិត្តប្រើអារម្មណ៍ដែលមានឈ្មោះបោះសំឡេងមិនល្មមនោះទេនៅក្នុងវិស័យស្ថាបត្យកម្ម ។

រីឆាត វ័យ ៣២ ឆ្នាំ នៅតែស្អប់មនុស្សស្រីដែលចូលចិត្តឡូឡា គួរឲធុញទ្រាន់ ដូចកាលនៅក្មេងមិនប្រែប្រួល ឥឡូវនេះនៅថែមមនុស្សស្រីមួយប្រភេទទៀត ដែលគេមហាស្អប់ នោះគឺពួកដែល ចូលចិត្តធ្វើខ្លួនស្ងប់ស្ងៀមរៀបរយរហូតដល់គ្មានគំនិតជារបស់ខ្លួនឯង រួមទាំងពួកស្លាក់ស្លើតស្លេស្លឺផងដែរ ។

ដូចជាស្រីដែលនៅចំពោះមុខម្នាក់នេះ ស្រីខួរជ្រូកដែលធ្វើកាហ្វេកំពប់ដាក់គេនៅក្នុងអង្គប្រជុំអ្នកគ្រប់គ្រង ។

នាង ឈ្មោះ អាន់ ស្អីនោះមែនទេ នាងហ្នឹងហើយ!"

មិចបាច់ងាកទៅមើលក៏ដឹងថាជាអ្នកដែលស្លាក់ស្លើត ខោរអាវថ្មីដែលទើបនឹងទិញ ស្រមេកស្រមកអស់ គេស្រែក ចេញទៅដោយទប់លែងបាន ។

" ខ្ញុំឈ្មោះ ចូលី សុំទោសផងលោកប្រធាន !" ចូលី អាន់ អ្នកដែលមានរាងតូចស្ដើងដាក់ថូកាហ្វេដោយឫកពាឆ្លេឆ្លា ថែមទាំងច្រឡំយកកំណាត់ជូតទៅជូតអាវឲចៅហ្វាយដោយមិនបានជាគិតទៀត ។

" នាងនេះអន់ខួរឬយ៉ាងមិច "
សរសៃមានហេតុផលដែលនៅសល់មិនច្រើនរបស់ រីឆាត ដាច់ភឹងភ្លាម 

"រឿងងាយៗ ប៉ុណ្ណឹងនៅធ្វើមិនបាន នេះខ្ញុំជួលនាងមកធ្វើអីនៅទីនេះឲប្រាកដទៅ ចេញទៅ !"

ចៅហ្វាយធំស្តីដោយអារម្មណ៍ឆេះឆួល ព្រមទាំងធ្វើមុខយក្ស ដាក់ ធ្វើឱ្យបុគ្គលិកថ្នាក់ទាបខ្លួនតូចតែមួយម៉ាត់ត្រូវខ្មាស់គេនៅចំពោះមុខប្រធានគ្រប់ផ្នែក ។

ចូលីតែងខ្លួន សាមញ្ញ ថែមទាំងគ្មានលាបម្សៅលាបក្រែម ពេលនេះញែកមិនចេញទេថានាងមានមុខស្លេកស្លាំងដោយសារគ្មានគករឿងសំអាង ឬដោយសារចៅហ្វាយស្ដីបន្តទោស ។

" ម៉ាត់ណាម៉ាត់ហ្នឹង មិចបាច់ឲនិយាយពីរដងទេ ចេញទៅ "

ពេលរីឆាត ឃើញនាងមានឬកពារដូចស្រីទន់ជ្រាយជួយខ្លួនឯងមិនបានក៏កាន់តែខឹង ។

ដើមឡើយថាចង់សុំទោស តែពេលត្រូវគេមើលដោយខ្សែរភ្នែក ហាក់ដូចចង់ស៊ីសាច់ហុតឈាមបែបនោះ ទើបនាងបានតែដើរស្លេកស្លាំងឈ្ងោកមុខចេញពីបន្ទប់ទៅ  ។

ជើងម្ខាងដែលនាងដើរទៅមុខមិនទាន់ឈានផុត បន្ទប់ផង នាងបែរជាបានលឺក្រុមប្រធានផ្នែកនិងចៅហ្វាយ ដែលកំពុងរៀបចំប្រជុំរឿង បុគ្គលិកផ្នែកខាងក្នុង និយាយឈ្មោះរបស់នាង.....

សូមរងចាំភាគបន្ត 
សូមអរគុណ!

Comments

lyvannak

Good