👉 គ្រឿងផ្សំ
ក្ដាមសមុទ្រ ខ្លាញ់ ខ្ទឹមបារាំង ដើមខ្ទឹម ខ្ទឹមស អំបិលទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ស្ករ ម្សៅស៊ុប ម្សៅមី ។
👉 វិធីធ្វើ
1- ក្ដាមសមុទ្របកសំបកចេញ លាងទឹកអោយស្អាត កាប់ជាដុំ តូចៗ ល្មម ចំណែកជើងកាត់ក្រចកចេញដំបន្តិចៗ ។
2- ខ្ទឹមបារាំងពុះជាបណ្ដោយ បកជាស្រទាប់តូចៗ ប៉ុនកូនដៃ ដើមខ្ទឹមកាត់ប្រវែងពីរថ្នាំងដៃ ពុះជាពីរ ចំណែកស្លឹកកាត់ប្រវែងគ្នាដែរ ។
3- យកកូនចានដាក់ម្សៅមីបន្តិចចាក់ទឹកខ្មេះនិងទឹកបន្តិច ។
4- ដាំខ្ទះចាក់ខ្លាញ់ទុកឲក្ដៅ ខ្ទឹមសចិញ្រ្ចាំបំពងអោយ ឈ្ងុយ ដាក់ក្ដាមចាក់ទឹកត្រី អំបិលទឹកស៊ីវអ៊ីវ ស្ករ ម្សៅស៊ុប ឆាត្រឡប់ ចុះឡើង ល្មមជិតឆ្អិន ទើបដាក់ខ្ទឹមបារាំងឆាអោយចូលគ្នា ហើយចាក់ម្សៅមី ( ដែលលាយទុក ) ដាក់ខ្ទឹមដើម ត្រឡប់ចូលគ្នាអោយសព្វ
ភ្លក់មើល អោយល្មម ដាក់ស្លឹកខ្ទឹម រួចដួសដាក់ចានភ្លាមៗ ( កុំអោយស្លោកស្លឹកខ្ទឹមពេក ) ។


