តែខ្ញុំបែរជាមិនអាចយំបាន។
ព្រោះខ្ញុំដឹងថា បើខ្ញុំយំថ្ងៃនេះ ខ្ញុំនឹងយំរហូត។ អ្វីដែលអាចធ្វើបានគឺ ធ្វើខ្លួនធម្មតាហើយបន្ដរស់នៅតទៅទៀត។
មានពេលខ្លះ ខ្ញុំចង់ទម្លាក់ខ្លួនចុះ ហើយយំឱ្យអស់ចិត្ត ដោយមិនខ្វល់ថា ទីនេះជាកន្លែងណា? តែបើខ្ញុំព្រមទម្លាក់ខ្លួនចុះ ច្បាស់ណាស់ថា ខ្ញុំមិនអាចស្រោចស្រង់ខ្លួនឯង មកវិញបានឡើយ។ ហើយអ្វីដែលអាចធ្វើបានគឺ ទទួល និង ដោះស្រាយម្ដងមួយដំណាក់កាល។
ហើយពេលនោះ បើសិនជាខ្ញុំមានវិប្បដិសារី តែបន្ដិចចំពោះរឿងកន្លងមក ក៏ប្រហែលជាគ្មានខ្ញុំនៅថ្ងៃនេះ ដូចគ្នា។
រាល់លើក ដែលខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាន ខ្ញុំក៏មិនដែលបន្ទោសខ្លួនឯងដែរ ព្រោះខ្ញុំមិនអាចរស់នៅក្នុងវិប្បដិសារីដាច់ខាត។
អរគុណខ្លួនឯង ដែលរើសឈរខាងខ្លួនឯងរហូតមក។
_______________________________



