ដោយឡែក ការត្រលប់ចូលក្នុងជីវិតរបស់ខ្ញុំម្ដងទៀត ត្រូវបានបដិសេធ ឬ ច្រានចេញ ដោយមិនចាំបាច់ប្រើហេតុផល ឬ ឆ្លងកាត់ការពិចារណា។
ការនេះ សបង្ហាញឃើញថា ឱកាសល្អ មិនចេះតែមាន។
មនុស្សល្អៗ ក៏មិនចេះតែជួប បានពីរដង ក្នុងមួយឆាកជីវិតនោះដែរ។
មិនមែនយើងដាច់ណាត់ខ្លាំងពេក! តែព្រោះយើងគោរពតម្លៃ គោរពពេលវេលា នៃការលះបង់របស់យើងទៅវិញ។
ហើយក៏អនុញ្ញាតឱ្យគេបាត់បង់យើងចុះ!



