បន្តពីភាគមុន ☺️
" ចូលីអាន់ បុគ្គលិកផ្នែករដ្ឋបាល ធ្វើការបានបីឆ្នាំហើយ....នាងនេះឬដែលធ្វើឲកាហ្វេ កំពប់ដាក់ខ្ញុំ ធ្វើការនៅទីនេះបានបីឆ្នាំហើយអ្ហេ៎ស មិចក៏ខ្ញុំចាំនាងមិនប្រធានបាន "
រីឆាត អ្នកដែលជាចៅហ្វាយរបស់ពួកគេមានសំឡេងគ្រលរគួរឲចង់ស្ដាប់ ទឹកដមសំឡេងក៏ទាក់ទាញចិត្ត តែទឹកដមសំឡេងនេះបង្កប់ពន្លឺនៃការសង្ស័យគួរឲខ្លាចកំពុងសួរនាំ ប្រវត្តិរូបរបស់នាងពីផ្នែកធនធានមនុស្សតែនាងបែរជាមិនហ៊ានស្ដាប់ ។
នាងម្នីម្នាចេញពីបន្ទប់ទើបមិនបានឮប្រយោគបន្ទាប់.....
" ខ្ញុំមើលខុសឬថាទិន្ន័យអ៊ែរ៉ឺ " រីឆាត រើឯកសារវាយតំលៃការងាររបស់បុគ្គលិកទៅមក ពិសេសនៅផ្នែកដែល ចូលី ធ្វើការក៏កាន់តែមានអារម្មណ៍ថាមានអ្វីម្យ៉ាងខុសប្រក្រតី។
" ៩៥ នាងនេះអ្ហ៎ បុគ្គលិកផ្នែករដ្ឋបាលម្នាក់បានពិន្ទុវាយតម្លៃដល់ទៅ ៩៥ អីចឹងឬ មួយក្រុមហ៊ុនមានតែនាងដែលបានពិន្ទុខ្ពស់បំផុត នេះអ្នកជាអ្នកឲ..." រិឆាត ជ្រួញចិញ្ចឹមរកមើលហត្ថលេខានៅខាងក្រោម និងឃើញថាប្រធានគ្រប់ផ្នែកជាអ្នកឲ។ ។
បុគ្គលិកម្នាក់នេះមិនបានមានគុណសម្បត្តិអីចំពោះក្រុមហ៊ុនឬជួយអភិវឌ្ឍន៍ជំនួញបែរជាបានពិន្ទុខ្ពស់បំផុតនៅក្នុងការស្ទង់សមត្ថភាពការងារបុគ្គលិក ហើយនៅធ្វើឲប្រធានដែរនៅក្រោមការគ្រប់គ្រងរបស់គេមានការឯកភាពគ្នាដែរ មិនគួរណានិងកើតឡើងបានដោយការឲ្យពិន្ទុខ្ពស់យ៉ាងនេះ ឃើញបានច្បាស់ថាអ្នកមានចេតនាធ្វើការ៉ាន់ធីឲនាង។
ក្រុមហ៊ុនអេលខារ៍រ៉ូ លែនដ៍ស្កេបឌីសាញន៍ និងមានការប្រជុំពីរឿងបុគ្គលិកផ្នែកខាងក្នុងរាល់កន្លះឆ្នាំម្ដងដោយប្រធាន គ្រប់ផ្នែកនិងថៅកែក្រុមហ៊ុនជាអ្នកវាយតម្លៃនិងឲពិន្ទុសក្តិសម និងតំណែងការងារដល់បុគ្កលិក ក្នុងផ្នែកនីមួយៗអ្នកដែលតឹងរឹងចំពោះអ្នកដ័ទៃខ្លាំងប៉ុនណ្ណា គឺកាន់តែតឹងរឹងចំពោះខ្លួនឯងខ្លាំងជាងនោះ មិនទទួលបុគ្គលិកដែលបានពិន្ទុទាបឲនៅធ្វើការបន្តនោះទេ ។
តែចូលីម្នាក់នេះ អ្នកដែលមិនធ្លាប់ដាក់ផែនការពាណិជ្ជកម្មថែមទងគ្មានផលប្រយោជន៍អីទាំងអស់ចំពោះការពង្រីកមុខជំនួញបែរជា បាននៅក្រុមហ៊ុននេះទៅដល់បីឆ្នាំនេះវាជ្រុលពេកហើយ ។
" ខ្ញុំគិតថានាងធ្វើការល្អប្រធានផ្នែកពាណិជ្ជកម្ម"អ្នកជំនួញ របស់ក្រុមហ៊ុនដែលមិនធ្លាប់ចេះដឹងរឿងរបស់ផ្នែកផ្សេងលើកនេះបែរជាហែកច្បាប់ដោយការជួយនិយាយឲក្មេងធ្វើការទូទៅម្នាក់ ។
"ពិតមែនចូលី ជួយខ្ញុំជម្រះរឿងស្មុគស្មាញជាច្រើនដង" ផ្នែកដាក់ផែនការពាណិជ្ជកម្មដែលមិនសូវស៊ីខ្សែនិងផ្នែកពាណិជ្ជកម្មក៏នៅតែខំលំបាកចេញមុខចេញមាត់យ៉ាងនេះ ។
តាមធម្មតាពេលផ្នែកពាណិជ្ជកម្មដាក់សំណើអី ផ្នែកដាក់ផែនការពាណិជ្ជកម្មតែងតែជំទាស់ រីឆាត ត្រូវបណ្តោយឲពួកគេ ប្រកែកប្រណាំងគ្នាបែបយកងាប់យករស់តាមសាច់រឿងពេលធ្វើសង្គ្រាមទឹកមាត់បែបពពុះស្គុលបាន10-20នាទីហើយ ទើបបញ្ចេញយោបល់ តែលើកនេះ.....
គេសម្រេចចិត្តដេញ ចូលី ចេញតាំងពីមុនចូលប្រជុំរឿងបុគ្គលិក
បុគ្គលិកដែលចាំរៀបចំរឿងតូចតាចរបស់ក្រុមហ៊ុនមិនចាំបាច់មានដល់ទៅពីនាក់ក៏បាន គេមានបុគ្គលិកមើលការទទួលខុសត្រូវ
បុគ្គលិកដែលមាន ប្រវត្តិការងារ៨ឆ្នាំ ម្នាក់ទៅហើយរីឆាតទុកចិត្តម្នាក់នេះខ្លាំងណាស់ទើបចង់ដេញស្រីឡិកឡក់ដែលធ្វើការភ្លាំងភ្លាត់គ្រប់វេលានោះចេញ ។
"ប៉ុន្តែនាងសឹងតែគ្មានប្រយោជន៍ចំពោះការពង្រីកការងារ"
ខ្សែភ្នែកដូចគួរឱ្យខ្លាគ្រវាសមើលពេញបន្ទប់ប្រជុំ ប្រធានផ្នែក៦នាក់បញ្ចូនខ្សែភ្នែកមិនឯកភាពមករកគេ នេះធ្វើដើម្បីបុគ្គលិកផ្នែកលើសម្នាក់ឬ?
"នាងចូលធ្វើការបានប៉ុនន្មានឆ្នាំហើយ" រីឆាត ទៅជាភ្លេចឲឈឹងទៅថានាង ស្លាក់ស្លើតម្នាក់នោះចូលធ្វើការឲ អេលខារ៍រ៉ូពីអង្គាល់ ។
" ៣ ឆ្នាំជាងជិត ៤ឆ្នាំហើយ"
ស្អីគេ ជិត៤ឆ្នាំ យូគ្រាន់បើ គេចម្លែកចិត្តខ្លាំងតែម្ដង !
"ធ្វើការ៤ឆ្នាំហើយនៅតែដដែល"
បន្ទាប់ពីបានដឹងប្រវត្តិការងារជិត៤ឆ្នាំរបស់ ចូលី វ័យ២៩ឆ្នាំ
ហើយរីឆាត កាន់តែចម្លែកចិត្ត ។
សូមរង់ទស្សនាភាគបន្ត
សូមអរគុណ!🙏🤍


