មានច្រើនរបៀបជាប្រពៃណីខ្លះ.....

lyvannak
មានច្រើនរបៀបជាប្រពៃណីខ្លះ ជាវិទ្យាសាស្ត្រខ្លះ តាមវិធីរបស់ខ្មែរភាគច្រើនគឺ បត់ជើងថ្វាយបង្គំព្រះរតនៈត្រ័យ សូត្រនមោតស្សបីចប់ រួច ពុទ្ធំ ធម្មំ សង្ឃំ សរណំគច្ឆាមិ បីចប់ ផ្តើមអង្គុយពែនភ្នែន សំរួលឥរិយាបថឲ្យត្រង់ កុំប្រឹងពេក យកជើងនិងដៃស្តាំដាក់លើឆ្វេង ។ សតិរលឹកដឹងច្បាស់ហើយតាំងអធិដ្ឋានថា ដោយឬទ្ធិអំណាចតេជៈបារមីនៃព្រះសម្មាសម្ពោធិញ្ញាណ សូមឲ្យខ្ញុំព្រះករុណាបានសម្រេច ចូលដល់នូវអប្បនាសមាធិចិត្តពេញបរិបូណ៌ក្នុងសមាធិនេះ ! ដើម្បីបានបំរើការពារព្រះរតនៈត្រ័យផង ដើម្បីបានជួយរំដោះចិត្តពពួកជនដែលកំពុងតែរងទុក្ខវេទនាផង ដើម្បីបានជាក់ច្បាស់នូវសច្ចៈធម៌ផង ដើរត្រង់លើមាគ៌ាព្រះអរិយៈទាំងឡាយ ដើម្បីបានដល់ត្រើយសុខគឺព្រះនិព្វាន ! ។ រួចហើយឈប់គិតពីអ្វីទាំងអស់ យកចិត្តមកតាមពិនិត្យមើលខ្យល់ចេញចូលត្រង់រន្ធច្រមុះ ឬ ត្រង់រឹមបបូរមាត់ ចេញក៏ដឹងថាចេញ ចូលក៏ដឹងថាចូល ខ្យល់វែងដឹងថាវែង ខ្យល់ខ្លីដឹងថាខ្លី ខ្យល់គ្រោតគ្រាតលាយគ្នាក៏ដឹង ខ្យល់ល្អិតម៉ត់ក៏ដឹង ។ បញ្ហាលំបាកពីរយ៉ាងបានកើតឡើងៈ
១- ឃើញអារម្មណ៍រាយមាយៈ ដឹងទាន់ត្រូវលើកចិត្តមកពិនិត្យខ្យល់ដង្ហើមវិញ បើឃើញរាយខ្លាំង អាចមើលលក្ខណៈកើតរលត់របស់វា អាចខាំបន្តឹងថ្គាមបន្តិចដើម្បីប្រមូលអារម្មណ៍ ឬ ធ្វើចិត្តរីករាយស្រាលថ្លា ឬ ពិចារណាពីគុណព្រះពុទ្ធមួយរយះ ឬតិះដៀលខ្លួនឯងមួយភ្លែត ហើយត្រឡប់មកមើលខ្យល់ដង្ហើមវិញ ។
២- ការចុករោយស្រពន់ៈ វាមកពីចិត្តយើងរាយមាយទេ បើចិត្តស្ងប់ហើយវាក៏លែងចុកចាប់ទៀតដែរ អាចមើលពីការកើតរលត់របស់វាក៏បាន ។ បច្ចេកទេសអប់រំចិត្តមានច្រើនវិធី ដែលសូមលើកឡើងបែបខ្លីមកជំរាបជូនតែត្រឹមនេះចុះ !

Comments