ល្អៗពីមុខ រុកពីក្រោយ៖
សង្គមនេះមិនមែនមិនដឹងនោះទេ មនុស្សគ្រប់រូបសុទ្ធសឹងតែបានទទួលនៅអំណោយមួយនេះក្នុងជីវិត ហើយអំណោយដ៏តូចមួយនេះគ្មានអ្នកណាចង់ទទួលបានទេ…ដូចន្នេះហើយមនុស្សបន្តសម្ដែង ចាំមើលគ្រប់រឿងរ៉ាវ ធ្វើល្ងង់ ធ្វើមិនដឹងអីដើម្បីរក្សាដំណើររបស់ខ្លួនឬក៏ដើម្បីដំណើរគ្រួសារ។
បើអ្នកខ្លាំងដាច់គេពេក ខ្លាំងហើយមិនបង្កើតបរិវារ មិនបង្កើតកូនចៅជុំវិញខ្លួនឲ្យពូកែដូចអ្នក នោះច្បាស់ណាស់ថាគ្រាប់ព្រួញនឹងហោះមករកគោលដៅរូបអ្នកជាមនុស្សមុនគេបង្អស់។
គ្រប់រឿងរ៉ាវដែលបានជួបក្នុងសង្គម មិនមែនអ្នកមានសិទ្ធតបតនោះទេ ចម្លើយនៃការតវ៉ាអ្នកប្រកដជាចាញ់ក៏ថាបាន តែពេលខ្លះបើមិនតបតអាចនឹងឈ្នះ…ដូច្នឹងហើយ រិះរកវិធីការពាឲ្យខ្លួនឯងឲ្យបានច្រើន រួចហើយចាំការពាមនុស្សជុំវិញខ្លួន ព្រោះថាមិនគេលួចចាក់ព្រោះអ្នកខ្សោយជាងគេទេ ដោយសារតែអ្នកខ្លាំងពេក ទើបគេប្រឹងកំចាត់ចោល ដើម្បីគេមានផ្លូវដើរស្រួលជាងមុន។


