មនុស្សខ្លះចូលចិត្តចែករំលែក

lyvannak
មនុស្សខ្លះចូលចិត្តចែករំលែក មិនមែនដោយសារគេមានច្រើនហូរហៀរទេ ប៉ុន្តែដោយសារគេយល់ដឹងពីអារម្មណ៍ពេលដែលគ្មាន រីឯមនុស្សមួយប្រភេទទៀតទោះបីជាមានហូរហ៊ារសល់ពេញផ្ទះក៏គ្មានឡើយសូម្បីកូនចិត្ដចែករំលែក…

ពេលខ្លះមនុស្សបានចែករំលែកហើយ ប៉ុន្តែទេយ្យទានដែលបានធ្វើ មិនត្រឹមតែមិនបានផលល្អតបស្នងទេ បែជាគេគិតថាវាជាការសម្ដែង ជាការបោកបញ្ឆោត ជាការកេងប្រវ័ញ្ច ….

ចុងក្រោយ អ្នកត្រូវរៀនបើកចិត្ដសាយមេត្ដាធម៌ របស់ដែលបានចែកគឺផ្ដល់ កុំរំពឹងវាបានផលត្រឡប់អី កុំចង់បានគុណបុណ្យស្រ័យអី កាន់តែធ្វើកុសល់កាន់តែល្អប្រសើរ តើប្រសើរតាមណា? ចម្លើយគឺ ប្រសើរក្ដីសុខផ្លូវចិត្ដ ប្រសើរផ្លូវវាចា ប្រសើរក្ដីស្រលាញ់ ចម្រើនដល់វ័យកាន់តែមានស្ថេរភាពនៃដំណើរជីវិត❤️

ជីវិតខ្លីណាស់មានសំពាយជីវិត កុំចង់បានពេក កុំលោភលន់ពេក កុំតក់ក្រហល់ពេក បើអ្នកចេះតែចង់បាន គេក៏ចង់បានដូចគ្នា បើអ្នកចែកគេ គេក៏ចែកអ្នកដូចគ្នាផងដែរ។

Comments