ដំណើរជីវិត

lyvannak
ដំណើរជីវិតគឺមានត្រឹមតែការដឹង គឺដឹងអ្វីដែលខ្លួនបានជួបរួចមកហើយ អ្វីដែលខ្លួននៅមិនទាន់បានដឹង និងអ្វីដែលខ្លួនមិនអាចដឹងបាន ។ តាមពិតលោកនេះគ្មានអ្វីដែលគេមិនអាចដឹងបាននោះទេ គ្រាន់តែគេមិនទាន់ដឹង ឬ មិនព្យាយាមដើម្បីដឹងតែប៉ុណ្ណោះ ។ តាមរយៈសមាធិ វិបស្សនា លោកនេះមិនមានអ្វីជាអាថ៌កំបាំងចំពោះមនុស្សនោះទេ គ្រាន់តែកម្លាំងព្យាយាមគេខុសៗគ្នា ដែលធ្វើឲ្យសមត្ថភាពក្នុងការដឹងក៏ខុសគ្នា ។ អ្វីដែលបានដឹងហើយទុកវាប្រើទៅ ! ត្រៀមខ្លួនប្រឈមដោះស្រាយជាមួយអ្វីដែលខ្លួនមិនទាន់បានដឹង ទើបជាបញ្ញាដ៏ពិតប្រាកដ ! ។ អ្នកនៅលីវ ត្រៀមខ្លួនដោះស្រាយពេលជីវិតមានគ្រួសារ មានកូនចៅ អ្នកមានកូនចៅ នៅទីបំផុតក៏ត្រៀមខ្លួនដោះស្រាយជាមួយសេចក្តីស្លាប់ ជីវិតគឺមានតែប៉ុណ្ណឹងឯង ! គ្មានអីលើសពីនេះទេ ។

Comments