ការស្រាវជ្រាវ....
តាមការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលមានសមត្ថភាពយ៉ាងខ្លាំងក្នុងការឆ្នៃប្រឌិតដើម្បីឲ្យមានការយល់ដឹងយ៉ាងទូលំទូលាយ គេត្រូវបំពាក់ឲ្យខួរក្បាលនូវស្មារតីភ្ញាក់រលឹកដែលផ្តោតលើសេចក្តីស្រឡាញ់ ការអាណិតអាសូរនិងភាពរីករាយ ទើបខួរក្បាលធ្វើការងារបានរឹតតែល្អ ។ ការចំរើនសតិតភ្ជាប់មិនដាច់ ការផ្តោតអារម្មណ៍ធ្វើឲ្យប្រសើរឡើង ប្រកបដោយចិរភាព ការយល់ចិត្តការអាណិតអាសូរសុទ្ធតែជួយឲ្យខួរក្បាលផលិតការចងចាំបានល្អនឹងមានមនសិការៈខ្ពស់(គិតគូរបានវែងឆ្ងាយ)។ ការអនុវត្តសមាធិយ៉ាងទៀងទាត់ អនុញ្ញាត្តិឲ្យហ្សែនដែលកំណត់សេចក្តីស្រឡាញ់ ធ្វើការផ្តល់ទិន្នន័យថ្មីឲ្យខួរក្បាលដំណើរការអារម្មណ៍នៃសេចក្តីស្រឡាញ់ ភាពសុខដុមរមនានិងជាសារតភ្ជាប់ជាមួយសង្គមប្រកបដោយគុណភាព ។ វិធីតែមួយគត់ដើម្បីឲ្យគេអាចរកឃើញសុភមង្គលក្នុងជីវិត វាគ្មិនទាំងឡាយក្នុងសកលលោកសុទ្ធតែមានការយល់ឃើញដូចគ្នាថា ៖ គឺមានតែសមាធិប៉ុណ្ណោះ ដែលអាចវែកមុខបើកផ្លូវឲ្យហ្សែនល្អៗដែលមាននៅក្នុងខ្លួនចេញមុខធ្វើការងារបាន ដែលនាំឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងពិភពលោក ឲ្យការចងចាំនិងសុខភាពមនុស្សល្អប្រសើរឡើងបាន ! ។


