ឈប់ឱបក្រសោបទៀតទៅ ! ចូលដល់វ័យនេះហើយ មានរឿង ៤ យ៉ាងដែលអ្នកគួរតែបោះបង់ចោលឲ្យបានឆាប់រហ័ស

lyvannak

នៅពេលដែលអ្នកអាយុ ៣០ ឆ្នាំឡើងទៅ មានរឿងជាច្រើនដែលអ្នកពិតជាមិនអាចកែខៃ ឬផ្លាស់ប្ដូរវាបានទៀតទេ ព្រោះពេលវេលាចេះតែរំកិល ទៅមុខឥតឈប់ឈរ ដូច្នេះរឿងខ្លះ បើអ្នកនៅតែបន្ត គឺនិងធ្វើឲ្យអ្នកនៅសល់តែអារម្មណ៍សោកស្តាយតែប៉ុណ្ណោះ។

ម្ល៉ោះហើយមុនឈានដល់វ័យ៣០ ឆ្នាំ 

រឿង៤យ៉ាងនេះដែលអ្នកគួតែយកចិត្តទុកដាក់ និងបោះបង់ចោលឲ្យបាន ។

 

១. ការធ្វេសប្រហែសមិនយកចិត្តទុកដាក់ចំពោះឪពុកម្តាយ

 

អ្នកត្រូវចាំថា នៅពេលដែលអាយុអ្នកកាន់តែកើនឡើងនោះក៏ជាពេលដែលម្ដាយឪពុករបស់អ្នកក៏កាន់តែកើនវ័យជរាជាងមុនផងដែរ។

មនុស្សស្រីឈានដល់វ័យមួយដែលសមរម្យ អ្នកក៏ដល់វេលាបានជួបគូគ្រង រៀបការសាងអនាគតសាងគ្រួសារត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយជាមិនខាន។

ដូច្នេះទាន់នៅមានឱកាសអ្នកមិនទាន់មានគ្រួសារ ទាន់នៅមានពេលឪពុកម្តាយរបស់អ្នកនៅអាចដើរបានមើលឃើញ អ្នកគួរតែចំណាយពេលឲ្យបានគ្រប់គ្រាន់ក្នុងការនៅក្បែរមើលថែគាត់ឲ្យបានល្អ ព្រោះតទៅថ្ងៃមុខអ្នកនឹងត្រូវអស់ឱកាស ព្រោះតែម្ដាយឪពុករបស់អ្នកអស់ពេលវេលាដើម្បីនៅក្បែរមើលថែអ្នកទៀតហើយ។

ម្យ៉ាងវិញទៀត មិនថាស្ថិតក្នុងកាលៈទេសៈ ឬស្ថានភាពណានោះទេ គឺមានតែឪពុកម្តាយ ក្រុមគ្រួសាររបស់អ្នកនេះហើយ ដែលតែងតែនៅក្បែរ និងផ្ដល់កម្លាំងចិត្តដល់អ្នកគ្រប់ពេលវេលានោះ។

ដូច្នេះសូមកុំបោះបង់ពួកគាត់ កុំព្រងើយកន្តើយ

ធ្វេសប្រហែសមិនអើពើនឹងពួកគាត់ឲ្យសោះ។

 

២. ទំនាក់ទំនងគ្មានន័យ

 

ឈានដល់វ័យ២០ជាងហើយក៏អាចនិយាយបានថាវា ជាវ័យមួយដែលអ្នកមានការយល់ដឹង និងមានបទពិសោធន៍នៅក្នុងជីវិតគ្រប់គ្រាន់ ហើយវាក៏ជាវ័យដែលអ្នកគួរតែចាប់យក និងបង្កើតឱកាសក្នុងការកសាងរឿងល្អៗ និងមានអ្វីដែលសំខាន់ជាច្រើនដើម្បីជីវិតនិងអនាគត ដូច្នេះចំពោះទំនាក់ទំនងមួយចំនួនដែលគ្មានប្រយោជន៍ ឬគ្មានន័យអ្នកគប្បីបោះបង់វាចោលហើយ កុំបន្ដ ព្រោះជាមួយមនុស្សខ្លះមិនថាជាមិត្តឬស្នេហានោះទេ បើនៅតែអោបក្រសោប តោងទាមបែបនិង គឺអ្នកមានតែខាតពេលវេលាក្នុងការស្ថាបនានិងអភិវឌ្ឍន៍ខ្លួនឯងតែប៉ុណ្ណោះ។

 

៣. ការគិត ឬការវិនិច្ឆ័យពីមនុស្សដែលនៅជុំវិញខ្លួន

 

ជីវិតមនុស្សយើងរស់នៅ គឺត្រូវប្រឈមមុខជាមួយនឹងរឿងរ៉ាវជាច្រើន ជាពិសេសគឺ ការប្រឈមមុខនិងការគិត ការនិយាយ ការវិនិច្ឆ័យពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។

តែយ៉ាងណាមិញ ពេលវេលានេះ

អ្នកក៏មិនចាំបាច់អីត្រូវគិត ខ្វល់ យកចិត្តទុកដាក់ និងឈឺក្បាលជាមួយនឹងការគិត ឬពាក្យសម្ដី ការវិនិច្ឆ័យរបស់មនុស្សខ្លះនោះឡើយព្រោះថាមនុស្សខ្លះចេះត្រឹមរិះគន់ដើម្បីជាន់ពន្លិច មនុស្សខ្លះចេះត្រឹមពេបជ្រាយមើលងាយអ្នកដទៃ តែធាតុពិតខ្លួនគេផ្ទាល់មិនមានអ្វីដែលល្អប្រសើរជាងយើងនោះឡើយ។

ដូច្នេះពាក្យសម្ដី ការនិច្ឆយដែលអត់ប្រយោជន៍ ពីមនុស្សគ្មានបានការ គឺមិនមែនជាអ្វីដែលយើងត្រូវចំណាយពេលដ៏មានតម្លៃរបស់យើង ទៅខ្វាយខ្វល់នឹងគេនោះទេ

ម្យ៉ាងវិញទៀត នេះជាជីវិតយើង ជម្រើសយើង ការប្រើប្រាស់របស់យើង

យើងធំហើយ យើងអាចយល់បានច្រើនហើយថា រឿងណាល្អ រឿងណា អាក្រក់ ដូច្នេះយើងត្រូវចេះបែងចែក និងធ្វើឲ្យបានត្រឹមត្រូវ អ្វីដែលសំខាន់គឺជារឿងដែលល្អសម្រាប់ខ្លួនឯងអាចឲ្យខ្លួនឯងមានក្ដីសុខនិងសេរីភាពនិងមិនប៉ះពាល់រំខានឬបំផ្លាញអ្នកដទៃ។

 

៤. ការគោរពចំពោះខ្លួនឯង

 

ការគោរព ឲ្យតម្លៃ និងមានទំនុកចិត្តភាពជឿជាក់ចំពោះខ្លួនឯង វាគឺជារឿងដែលសំខាន់ និងចាំបាច់បំផុត ព្រោះថាជីវិតមួយនេះ មិនថាធ្វើអ្វី គិតអ្វីនោះទេ យើងត្រូវតែមានការគោរព ឲ្យតម្លៃលើការសម្រេចចិត្តនិងមានជំនឿចិត្តចំពោះខ្លួនឯង ជាចម្បង  ទើបអាចឲ្យខ្លួនឯងមានទឹកចិត្ត និងប្រឹងប្រែងតស៊ូបន្ដ។

យ៉ាងណាមិញ យើងត្រូវតែធ្វើខ្លួនឯងឲ្យមានតម្លៃឈរលើសេចក្តីល្អ និងត្រឹមត្រូវ យើងគោរពខ្លួនឯង ទើបអ្នកដទៃមានការគោរពចំពោះយើង តែដាច់ខាតកុំអំនួត ក្អេងក្អាងចំពោះខ្លួនឯងរហូតដល់មើលងាយអ្នកដទៃ ហើយក៏កុំដោយសារតែគោរពខ្លួនឯងជ្រុលពេក បែរជាខ្វះការគោរពចំពោះអ្នកជុំវិញ ខ្លួនឲ្យសោះ ។

Comments