ឪពុកម្ដាយមួយចំនួនចិញ្ចឹមកូនមិនចេះធំ មិនហ៊ានបណ្ដោយកូន មិនហ៊ានប្រើកូន ឬឲ្យគេប្រើកូន មិនចង់ឲ្យកូននឿយហត់ ស៊ូហត់ខ្លួនឯង ថ្នមកូនខ្លាំងលើសកែវភ្នែកខ្លួន ការនេះក៏ដោយសារក្ដីស្រឡាញ់ដែលមានចំពោះកូនស្ងួន។
ការស្រលាញ់មិនខុសឆ្គងទេ ប៉ុន្តែកុំស្រឡាញ់កូនពេករហូតដល់ធ្វើឲ្យកូនបានចិត្ត ដឹងចិត្ត ឬនិងលែងមានឱកាសចាប់ផ្ដើមរស់ឈរលើបាទជើងខ្លួនឯង។
ចូរប្រយ័ត្ន ទម្លាប់បែបនេះអាច ធ្វើឲ្យក្មេងទន់ខ្សោយ មិនអាចរស់ដោយខ្លួនគាត់បានពេលធំឡើង ឬនិងពេលដែលអ្នកជាឪពុកម្ដាយលែងមានវត្តមាន ឬអសមត្ថភាពក្នុងការជួយជ្រោមជ្រែងគាត់។
#ChhayaTalk #BuildingGreatMindset


