មានមនុស្សច្រើនអ្នកណាស់ ដែលធ្វើការមានប្រាក់ខែ ហើយតែងតែទន្ទឹងរង់ចាំថ្ងៃដាច់ខែ ដើម្បីនិងបានបើកប្រាក់ខែ ។
នៅក្នុងសេចក្តីនេះ គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ ថ្ងៃនោះឡើយ ។
ជិវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់ ឬសេចក្តីស្លាប់កាន់តែខិតចូលមកជិត ។
បានប្រាក់ខែមកមែន តែជីវិតត្រូវរបេះខាត ។
ជីវិតថ្លៃពេកពន់មហាសេដ្ឋី មហាមូលធន ក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរ ដល់ពេលស្លាប់គឺស្លាប់ហើយ ប្រសិនបើធានាបានដោយទ្រព្យ អ្នកមានទ្រព្យមិនព្រមស្លាប់ឡើយ ដូច្នេះ ជីវិត ៣០ ថ្ងៃ មិនមែនមានតម្លៃស្មើនិងប្រាក់ខែនោះទេ អ្នកមានបញ្ញាគប្បីសន្សំនូវប្រយោជន៍ទុកដាក់ក្នុងចិត្តសន្ដាន ទើបបានមិនខាត នូវជីវិតដ៏មានតម្លៃនេះ ។



