ញាំប៉េងប៉ោះ

lyvannak
👉គ្រឿងផ្សំ
 
សាច់ជ្រូកបីជាន់  សាច់បង្កង ប៉េងប៉ោះ 🍅 ត្រសក់ ខ្ទឹមបារាំង ពង់មាន់ ក្រូចឆ្មា អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ ។

👉 វិធីធ្វើ

 ប៉េងប៉ោះ🍅 រើសយកផ្លែធំ កាត់ក្បាលចេញ ខ្វៀនយកសាច់ ចេញលាងឲទឹកស្អាត ឆ្លាក់មាត់ជុំវិញ ហើយផ្កាបលើកញ្ច្រែងទុកអោយស្រស់ទឹក

 សាច់ជ្រូក🐷 សាច់បង្កងស្ងោរឲឆ្អិន សាច់ជ្រូក🐷 ហាន់ជាសរសៃឆ្មារៗ សាច់បង្កងហាន់ជាបន្ទះស្ដើងៗ

  ប៉េងប៉ោះពុះជាពីយកគ្រាប់ចេញហាន់ជាបន្ទះស្ដើងៗ

  ត្រសក់ពុះជាពីយកបន្ថូលចេញហាន់ជាបន្ទះស្ដើងៗហានើទាំងសំបកប្រឡាក់អំបិលច្របាច់ពូតយកទឹកចេញ

 ខ្ទឹមបារាំងពុះជាពីហានើជាបន្ទះស្ដើងៗ

 ពងមាន់ស្ងោរអោយឆ្អិនបកសំបកចេញហើយយកកាំបិតដែលមានមុខស្ដើងកាំបិតឡាមកាត់ទទឹងៗឲស្ដើងៗៗ។

 ស្លឹកវ៉ាន់ស៊ុយបេះលាងឲស្អាតរៀបដាក់ចាន សំប៉ែត

 យកសាច់🐷 សាច់បង្កងត្រសក់ប៉េងប៉ោះខ្ទឹមបារាំងមកច្របល់ចូលគ្នាចាក់ទឹកត្រីអំបិលស្ករសម្សៅស៊ុបទឹកក្រូចឆ្មាភ្លក់មើលអោយល្មមហើយច្រកចូលទៅក្នុងប៉េងបោះដែរឆ្លាក់ទុកនោះយកពងមាន់ដាក់ពីលើមួយបន្ទះៗ ហើយហាន់ស្លឹកវ៉ាន់ស៊ុយអោយល្អិតៗ រោយអោយចំកណ្ដាល ពងក្រហមទើបយកទៅរៀបដាក់ចានដែលមានស្លឹកវ៉ាន់ស៊ុយនោះ។

សូមអរគុណ🥰🥰🙏🙏

Comments