មាត់មនុស្សអាក្រក់ជាងសត្វទៀត

lyvannak
មាត់របស់មនុស្សអាក្រក់ជាងមាត់ឆ្កែ “មាត់ឆ្កែ” បើវាព្រុសដាក់យើង ..យើងនឹងរំខាន ក្នុងរយៈពេលមិនលើសពី ១០ វិនាទី ប្រសិនបើវាខាំយើង យើងព្យាបាលជាមិនលើសពី ១០ ថ្ងៃ។ " មាត់របស់មនុស្ស” ប្រសិនបើនិយាយពាក្យអាក្រក់ៗ ដាក់នរណាម្នាក់ ជេរប្រមាថ ចំអកបញ្ឈឺចិត្ត និន្ទា ថាអាក្រក់ ។ សម្តីអស់ទាំងនោះ នឹងនៅជាមួយគេ រយៈពេល១ថ្ងៃ ១០ថ្ងៃ ១០ ខែ ១០ឆ្នាំ ឬអាចនៅជាមួយគេអស់មួយជីវិត ដោយ បំភ្លេចយ៉ាងណាក៏មិនអាចបំភ្លេចបាន ។ សម្តីរបស់មនុស្ស.... មានជាតិពុលសាហាវជាងជាតិពុលអ្វីៗទៅទៀតក្នុងលោកនេះ ហេតុដូច្នេះ ចូរមានសតិជាប់ជាមួយនឹងមាត់ជានិច្ច កុំនិយាយអ្វីចេញមកងាយៗពេក ឬ មិនដឹងខ្លួន ទឹកមាត់ល្ងង់ ដែលនិយាយចេញមកដោយមិនគិត អាចក្លាយជាជាតិពុល ជាប់បេះដូងរបស់អ្នកណាម្នាក់ជារៀងរហូត ។ មាត់ឆ្កែខាំ....ឈឺចាប់គ្រាន់តែលើរាងកាយ ហើយថ្ងៃណាមួយ វាក៏បាត់ រីមាត់របស់មនុស្សខាំ....ឈឺចាប់ដល់ចិត្ត ហើយ អាចនឹងគ្មានថ្ងៃបាត់នោះឡើយ ។ អាក្រក់ជាងមាត់ឆ្កែ ក៏គឺមាត់របស់មនុស្ស៚ 🖕ស្នាមរបួសលើរាងកាយប្រើថ្នាំដើម្បីព្យាបាលបាន ប៉ុន្តែរបួសចិត្ត យូរប៉ុនណាក៏មិនជាសះស្បើយ អាវុធមុតធ្វើឱ្យឈឺចាប់បានត្រឹមតែរាងកាយ របួស #ក្នុងចិត្ត វារបួសជ្រៅដោយសារតែ សម្តីរបស់មនុស្ស ។ ពីព្រោះសម្តីខ្លះ អ្នកនិយាយមិនដែលចាំ ប៉ុន្តែពាក្យខ្លះ អ្នកស្តាប់មិនដែលភ្លេច អំពើខ្លះ ដែលគិតថាវា មិនជាអ្វី ប៉ុន្តែមនុស្សខ្លះ ចាំទុកកប់ក្នុងចិត្ត មិនដែលភ្លេចបាន៚ 👉#សម្តី វាប្រាកដណាស់! មាត់របស់យើង យើងនឹងនិយាយអ្វី វាគឺជារឿងរបស់យើង ប៉ុន្តែកុំភ្លេចថា៖ និយាយចេញ ទៅហើយ វានឹងធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ល្អ ឬអាក្រក់ទៅដែរ ។ ទោះបីជាយើងជានរណាក៏ដោយ ធំអស្ចារ្យ ប៉ុនណា ក៏គ្មានសិទ្ធិធ្វើឱ្យអ្នកដទៃខូចចិត្ត ដូច្នេះ ត្រូវពិចារណា លទ្ធផលដែលកើតចេញពីមាត់របស់យើងដែរ ។ ហើយមិនមែនគ្រាន់តែលទ្ធផលកើតឡើង ចំពោះអ្នកដទៃ ប៉ុន្តែវាក៏ជាលទ្ធផលដែលកើតឡើង ចំពោះខ្លួនឯងដោយផ្ទាល់ដែរ ។ លទ្ធផលនៅក្នុង ពេលបច្ចុប្បន្ន គឺអារម្មណ៍ចូលចិត្ត ឬ ស្អប់របស់ អ្នកដទៃមានចំពោះខ្លួនយើង ។ ចំណែកលទ្ធផលអនាគត គឺជាកម្មផល មិនថានឹងនិយាយ ល្អ ឬ និយាយអាក្រក់ទាំងនោះ វានឹងមិនបាត់ទៅណា ប៉ុន្តែ នឹងប្រមូលផ្តុំទុករងចាំប៉ះពាល់ដល់ខ្លួនយើង ។ ប្រសិនបើនិយាយមិនល្អ យើងនឹងជួបមនុស្សដែល និយាអាក្រក់ៗមកបង្រៀនឱ្យយើងដឹងថា ៖ នៅពេលស្តាប់បែបនោះយើងនឹងមានអារម្មណ៍ យ៉ាងម៉េចដែរ? ដូច្នេះ មុននឹងនិយាយ គិតបន្តិចសិនថា ៖ ប្រសិនបើអ្នកដទៃ និយាយចំពោះយើងបែបនេះ យើងនឹងទទួលយកបានទេ? ប្រសិនបើយើង មិនខ្វល់ពីនរណាម្នាក់ ក៏ចេះបារម្ភអំពីខ្លួន ឯងបន្តិចទៅចុះ ! វាប្រាកដណាស់.... មាត់របស់យើង យើងនឹងនិយាយអ្វីក៏បាន ប៉ុន្តែកុំភ្លេចថា៖ ត្រចៀកជារបស់គេ ជួយនិយាយអ្វីដែលអ្នកដទៃចង់ស្តាប់ដែរ ។ #ស្រឡាញ់ខ្លួនឯង ក៏និយាយល្អៗ #មានមាត់ កុំគ្រាន់តែនិយាយ #ត្រូវទទួលខុសត្រូវលើអ្នកស្តាប់ដែរ #យើង គ្មានសិទ្ធិធ្វើឱ្យអ្នកដទៃខូចចិត្ត #និយាយយ៉ាងម៉េច ក៏ទទួលកម្មបែបនោះ ៕ ❤ប្រសិនបើចង់ទទួលបានសម្តីល្អៗពីនរណាម្នាក់ អ្នកត្រូវចេះនិយាយល្អៗដាក់អ្នកដទៃដែរ ប្រសិនបើចង់ទទួលបានការប្រតិបត្តិល្អៗពីអ្នកទៃ អ្នកត្រូវចេះប្រតិបត្តិចំពោះអ្នកដទៃបែបនោះដូចគ្នា អ្វីដែលយើងមិនចូលចិត្ត មិនពេញចិត្ត ពេលដែលមាន នរណាម្នាក់មកធ្វើដាក់យើង យើងក៏មិនគួរធ្វើវាជាមួយ អ្នកដទៃដែរ ។ “ សម្តីនេះ វាសំខាន់ខ្លាំងណាស់ “ ដោយសារតែ វាអាចបង្កើតបានទាំងមិត្ត និងសត្រូវ នឹង ទាំងកាឈឺចាប់អោយអ្នកដៃ ! —————

Comments