🌱បងប្អូនសាច់ញាតិក៏ចាប់ផ្ដើមបាត់បង់ លែងមានក្ដីស្រលាញ់ ឃ្លាតកាយ គ្មានភាពកក់ក្ដៅ
🌱មិត្ដចាស់ក៏ចាប់ផ្ដើមចាកចេញ ព្រោះតែរឿងខ្លះមិនអាចសម្របតាមគ្នា គោលដៅខុសគ្នា លែងមានភាពស្និតស្នាលចំពោះគ្នា
នេះហើយជាដំណើរជីវិត ខ្ញុំមិនបន្ទោសមនុស្សជុំវិញខ្លួននោះទេ ពួកគេប្រែប្រួលទៅតាមវ័យ ទៅតាមតំបន់មជ្ឃដ្ឋានរស់នៅ ទៅតាមប្រភេទមនុស្សឬទឹកលុយ…
សូម្បីតែខ្លួនខ្ញុំក៏មិនអាចស្ថិតស្ថេរ មានការប្រែជាឃ្លាំងវ័យកាន់តែទៅមុខ រាងកាយក៏បាត់បង់ទម្រង់ខ្លះ អារម្មណ៍រំភើបក៏ស្ងប់ ភាពឆេវឆាវក៏ចេះរំងាប់…
❤️មិនបាច់ប្រកែកឬតវ៉ានោះទេ ពេលវេលាប្រែប្រួលមនុស្សប្រែប្រួលទៅតាមពេលវេលា មនុស្សសុទ្ធតែមានហេតុផលឬមូលហេតុដើម្បីធ្វើការចាកចេញ វាជាច្បាប់ធម្មជាតិទៅហើយមុននឹងក្រោយគង់តែទៅ…គ្មាននរណាអាចកេចផុតឡើយ គេគង់តែចាកចេញទៅទេ សូម្បីតែខ្លួនអ្នកគង់តែទៅចោលមនុស្សជុំវិញខ្លួនផងដែរ។


