សុខភាពពេលព្រឹក !
យើងដឹងហើយថា ជំងឺមហារីកគឺជាជំងឺកាចសាហាវ វាឆក់យកជីវិតមនុស្សរាប់មុឺននាក់ពីពិភពលោកក្នុងមួយឆ្នាំៗ ! ។ ពីចុងសក់ដល់បាតជើង សព្វទីកន្លែងលើរាងកាយឲ្យតែមានកោសិកា គឺសុទ្ធតែអាចកើតជំងឺមហារីបានទាំងអស់ ។ ថ្មីៗនេះគេសិក្សាលើអ្នកជំងឺមហារីក១០០០ករណី ស្រាប់តែគេរកឃើញថា មានអ្នកជំងឺមួយចំនួនបានវិវត្តជាសះស្បើយ សឹងមិនគួរឲ្យជឿ ! នេះតើមកពីហេតុអ្វី ? គ្មានអ្វីក្រៅពីកម្លាំងចិត្តនោះទេ « ឋាមពលចិត្ត » អាចជួយស្រោចស្រង់ជីវិតខ្លួនឯងបាន ! ។ សមាធិ ហាត់ប្រាណ ទទួលទានអាហារដែលមានសុវត្ថិភាព ផ្លូវចិត្តរីករាយកុំកើតទុក្ខ បំប៉នសេចក្តីស្រឡាញ់ពេញចិត្ត ដុតចោលការទើសទាស់ចិត្ត ការស្អប់ខ្ពើមចោលឲ្យអស់ ជីវិតអ្នកនឹងឋិតក្នុងវិមាត្រថ្មី ហ្សែនត្រូវបានជួសជុលដោយស្វ័យប្រវត្តិ ។


