ក្ដីស្រឡាញ់

lyvannak
ក្តីស្រឡាញ់និងការបាត់បង់វាមិនអាចធ្វើទុក្ខបុកម្នេញយើងបានទេ បើយើងជាមនុស្សចេះគិត ផ្ទុយទៅវិញវាអាចសម្លាប់យើងបាន បើយើងជាមនុស្សទន់ខ្សោយ មិនអាចគ្រប់គ្រងចិត្តខ្លួនឯងបាន។កុំចេះតែបណ្តែតបណ្តោយការគិត ឲ្យដូចជាសេះដាច់បង្ហៀរ ព្រោះវាផ្តល់ផលវិបាកឲ្យខ្លួនឯង ដូចជាឡានដាច់ហ្វ្រាំងដូច្នោះដែរ។វិធីបញ្ឈប់ការគិតគឺត្រូវគិត គិតពីហេតុផលដែលចិត្តមិនល្អនោះវាផុសឡើងមក គិតទាល់តែចេះឈប់គិត ! ។
គំនិតនិងការអនុវត្តន៍
ការគិតគឺងាយស្រួលទេ ការធ្វើទើបជាការលំបាក ហើយវារឹតតែលំបាកណាស់ទៅទៀត នៅពេលដែលគេធ្វើអ្វីដោយមិនបានគិត។គិតហើយមិនធ្វើ និងធ្វើដោយមិនគិត គឺជាបរាជ័យក្នុងការអនុវត្តន៍ដូចគ្នា។វារឹតតែអភ័ព្វណាស់ទៅទៀត ដែលទទួលការបរាជ័យហើយ មិនចេះកែប្រែវិធីគិតរបស់ខ្លួន នៅតែមានះប្រកាន់ថាខ្លួនគិតត្រូវ ទីបំផុតពេញមួយជីវិតបានត្រឹមតែចាញ់បោកក្តីសង្ឃឹម!។

Comments