កុំភ្លេចធ្វើការជាមួយចិត្ត !
ក្នុងមួយថ្ងៃ ត្រូវចំណាយពេលត្រឹមតែមួយម៉ោងពែនភ្នែនបិទភ្នែកដើម្បីសង្កេតមើលចលនាចិត្តនិងសភាពប្រតិកម្មរបស់វា បែបនេះហៅថាជាការហ្វឹកហាត់គ្រប់គ្រងចិត្ត ហ្វឹកហាត់ដាស់តឿនប្រៀនប្រដៅចិត្ត នឹងមើលផ្នែកល្អ ផ្នែកអាក្រក់របស់វា ដើម្បីកែលំអ ឬ អភិវឌ្ឍវា ឲ្យវារៀនរស់ជាមួយខ្លួនឯងដោយភាពស្ងប់ស្ងាត់ឲ្យបានត្រឹមត្រូវល្អ ជាមួយនឹងការពិនិត្យខ្យល់ដង្ហើម ។ បើគេមិនបានធ្វើដូច្នេះទេ ចិត្តនឹងរំអុកទាមទារ ឬ ប្រើម្ចាស់វាវិលក្បុងឲ្យរងទុក្ខវេទនាទៅតាមតែចំណង់របស់វាជាមិនខាន ។ ពេលខ្លះវាបបួលឲ្យកើតទុក្ខនឹងសម្លេង កើតទុក្ខនឹងរូប ក្លិន រស ការពាល់ត្រូវកាយ វាទាមទារត្រូវតែយ៉ាងនេះ ត្រូវតែយ៉ាងនោះ ហើយទើសគេទើសឯងមិនឈប់ឈរ បើអ្នកមិនប្រដៅវាទេ អ្នកនៅតែគាំទ្រកាន់ជើងវា មិនយូរទេ វានឹងអូសកអ្នកទៅកាន់អបាយភូមិជាមិនខាន។


