“មានតែមនុស្សដែលស្រឡាញ់ស្មោះប៉ុណ្ណោះ ដែលអាចចងចាំរឿងគ្រប់យ៉ាងបានល្អទាំងអស់” ភាពស្មោះត្រង់អាចធ្វើឱ្យមនុស្សម្នាក់ឈឺចាប់ តែវាមានតម្លៃខ្លាំងណាស់។ ក្នុងរឿងស្នេហា មិនថាស្ថិតក្នុងកាលៈទេសៈណាទេ តួនាទីរបស់យើងគឺរក្សាតម្លៃជាមនុស្សស្មោះត្រង់ជានិច្ច។ អ្នកដទៃក្បត់យើង នោះជារឿងរបស់អ្នកដទៃ តែតម្លៃនៃភាពស្មោះត្រង់ វានឹងធ្វើឱ្យយើងមោទកភាពចំពោះខ្លួនឯង រហូតដល់ទីបញ្ចប់ បើទោះបីជាទទួលរងនូវសេចក្តីឈឺចាប់ដំបូងៗក៏ដោយ។ មនុស្សដែលស្មោះត្រង់ តែងតែរងសេចក្តីឈឺចាប់ ហើយមនុស្សដែលមិនចេះឈឺចាប់ គឺជាអ្នកដែលមានចិត្តក្បត់។ ជំងឺស្នេហា វាបានកើតឡើងមិនថាចំពោះអ្នកដោះស្រាយវិបត្តិស្នេហា ឬមនុស្សធម្មតានោះទេ។ ទឹកល្អក់ត្រូវការពេលវេលាដើម្បីឱ្យថ្លាវិញ រីឯចំណែកមនុស្សខូចចិត្តដោយសារតែស្នេហា ក៏ត្រូវការពេលវេលាជាដើម្បីព្យាបាលនូវការឈឺចាប់ដូចគ្នាដែរ។
“Only one who loves can remember so well.”


