គ្រឿងផ្សំ
នំបុ័ងសាច់គោ ( សាច់ផុយ ) ហៃប៊ី ខ្ទឹមបារាំង ដើមខ្ទឹម ខ្លាញ់រាវ ទឹកត្រី ស្ករស ម្សៅស៊ុប ម្សៅមី ទឹកខ្មេះ សៀងម៉ដ្ឋ ។
វិធីធ្វើ
១- នំបុ័ងពុះបណ្ដោយជាពីរ ហើយកាត់ទទឹង ត្រង់ពាក់កណ្តាល ហើយយកទៅអាំង អោយក្រហមស្រួយ ។
២- សាច់គោ សាច់ផុយ ចិញ្រ្ចាំលាយនិងហៃប៊ី ខ្ទឹមបារាំង អោយល្អិត ដើមខ្ទឹមហាន់ល្អិតៗ ។
៣- យកកូនចានចាក់ទឹកត្រី ទឹកខ្មេះម្សៅមី ស្ករស ម្សៅស៊ុប ។
៤- ដាំខ្ទះចាក់ខ្លាញ់ ទុកឲក្ដៅ ដាក់ខ្ទឹមចិញ្ច្រាំបំពងអោយឆ្ងុយ ទើបដាក់សាច់គោចិញ្ច្រាំឆាឲរឹងសាច់ ដាកដើមខ្ទឹម ចាក់ទឹកត្រី ទឹកខ្មេះ ដែលលាយនោះ ត្រឡប់ឲចូលគ្នាសព្វ ចាក់ទឹកបន្តិច ឲមានទឹកខាប់ផុកៗ ដួសដាក់ចាន ។
៥- ដល់ពេលទទួលទាន ទើបយកនំបុ័ងអាំងមកដួសសាច់ ដាក់ពីលើ អោយពេញ រួចយកសៀងម៉ដ្ធ ដាក់លាបពីលើសាច់ ។


