ត្រូវចេះរំដោះខ្លួន...
ត្រូវចេះរំដោះខ្លួនចេញពីការយល់ខុសការពិត(មិច្ឆាទិដ្ឋិ) កុំឲ្យគំនិតចាប់អ្នកដាក់គុកដោយគ្មានហេតុផល នោះអ្នកនឹងមានការយល់ដឹងពីសេរីភាពពិតប្រាកដជាមិនខាន ។ មានតែបេះដូងទេ ដែលមានការយល់ដឹងរយពាន់បញ្ហាទើបដឹងពាក្យដែលត្រូវនិយាយការពិត បើខួរក្បាលវិញវាចេះតែពាក្យបីម៉ាត់តែប៉ុណ្ណោះគឺ លោភៈ ទោសៈ មោហៈ ។ គ្មានអ្នកណាអាចផ្លាស់ប្តូរឥរិយាបទ ចិត្តគំនិតមនុស្សបានទេបើគេមិនចង់ផ្លាស់ប្តូរនោះ តែយើងអាចផ្លាស់ប្តូរការឆ្លើយតបរបស់យើងទៅនឹងឥរិយាបថពាក្យសម្តីអវិជ្ជមានរបស់ពួកគេមកលើយើងបាន ។ ចូរទំលាក់មានះប្រកាន់ចុះ គឺជាការលើកចិត្តឲ្យខ្ពស់ផុតពីបញ្ហាទាំងអស់ហើយ ជីវិតរបស់អ្នកនឹងមានក្តីសុខជាមិនខាន ! ។


