ពេលដែលធ្លាក់ខ្លួនខ្លាំង

lyvannak
ពេលដែលធ្លាក់ខ្លួនខ្លាំង កុំទៅរត់រកគេពឹង រកគេជួយ ព្រោះថាដំណឹងដែលអ្នកបានបរាជ័យនោះគេដឹងរួចហើយ បើសិនជាគេចង់ជួយអ្នកពិតមែនមិនមែនដល់អ្នករត់ឆ្លេឆ្លារកជំនួយទេ…

បើសិនជាយើងធ្លាក់ហើយមានអ្នកជួយ មានន័យថាគេមិនដែលទុកយើងជាអ្នកដទៃទេ ចងចាំគុណគេផងព្រោះរាប់លេងៗទៅមិនដល់5នាក់ទេមនុស្សល្អៗបែបនឹង។

គួរឲ្យស្ដាយមានមិនច្រើនហើយ អ្នកដែលមានមួយចំនួនហើយ នៅឆ្លៀតឱកាសកេងប្រវ័ញ្ចគ្នាឯងទៀត។

ជួយក៏ត្រូវមើលមនុស្សគួរជួយ មុនហាមាត់សុំជំនួយក៏ត្រូវតែគិតដែរ ព្រោះជំនួយខ្លះលើសពីទឹកលុយដែលបានផ្ដល់…❤️🌱

Comments