បើមានបំណងប្រាថ្នាមួយ

lyvannak
បើមានបំណងប្រាថ្នាមួយ ដែលក្លាយមកជាការពិត តើអ្នកសុំអ្វី?
ច្បាស់ណាស់ថា ខ្ញុំនឹងសុំលុយ! សុំឱ្យខ្ញុំក្លាយជាអ្នកមានមហាសាល។ ព្រោះមានតែភាពមានស្ដុកស្ដម្ភប៉ុណ្ណោះ៖
🍂ដែលខ្ញុំអាចជួយយិតយោងបងប្អូនខ្ញុំចេញពីការលំបាក! និង អាចឱ្យគាត់រស់នៅក្នុងជីវិតដែលគាត់ប្រាថ្នា។

🍂អាចជួយឱ្យឪពុកម្ដាយរស់នៅស្រួលពេលលោកចាស់ទៅ។ ខ្ញុំពិតជាចង់ឱ្យលោកទាំងពីរក្លាយទៅជាមនុស្សចាស់ដែលមានសំណាង អាចសោយសុខក្នុងការរស់នៅសម្រាប់ពេលវេលាដែលនៅសេសសល់របស់ពួកគាត់។

🍂ពេលខ្ញុំមានលុយច្រើន ខ្ញុំមានលទ្ធភាពផ្ដល់ឱ្យលោកទៅដល់កន្លែងលោកប្រាថ្នាទៅដល់ កាលនៅក្មេងវ័យ។

🍂កន្លែងស្នាក់នៅល្អ មានផាសុខភាព អាហារហូបចុកគ្រប់គ្រាន់បរិបូរណ៍ ពេលឈឺថ្កាត់ក្នុងវ័យជរារបស់លោក លុយដែលខ្ញុំមានអាចឱ្យលោកស្នាក់នៅក្នុងមន្ទីពេទ្យដែលល្អ មានការថែទាំល្អបំផុត។

🍂ពេលមានលុយច្រើន ខ្ញុំនឹងមានហាងល្អៗ ធំៗ និង មានលទ្ធភាពផ្ដល់ឱកាសការងារដល់មនុស្សជាច្រើន។

#នេះហើយជាគុណសម្បត្តិដែលលុយបានផ្ដល់ឱ្យយើង។
_________________________________✍🏻

Comments