ផ្កាអាចលក់ពាស់ពេញទីផ្សារ

lyvannak
ផ្កាអាចលក់ពាស់ពេញពេញទីផ្សា ប៉ុន្តែក្ដីស្រលាញ់គ្មានទីផ្សាទិញលក់នោះទេ

មនុស្សខ្លាចមនុស្សលែងមានក្ដីស្រលាញ់ ទើបមនុស្សបង្កើតថ្ងៃនៃក្ដីស្រលាញ់ដើម្បីការពារ«ក្ដីស្រលាញ់»រវាងមនុស្សជុំវិញខ្លួន សាច់ញ្ញាតិ បងប្អូន គ្រួសារ ប្ដីប្រពន្ធ សង្សា…

ស្ទើរតែពេញមួយជីវិតទៅហើយ ដែលមនុស្សម្នាក់ៗបានបំពេញតួនាទីការងារ ពេលខ្លះក៏ភ្លេចផ្ដល់នូវក្ដីស្រលាញ់ ភក្ដីភាពទៅកាន់ខ្លួនឯង ទៅកាន់មនុស្សជុំវិញខ្លួន 

ការផ្ដល់ការដូរមួយដ៏ល្អ ការរក្សារូបភាពនៃក្ដីស្រលាញ់គឺផ្កាជានិមិត្ដរូបនៃចំណងមនុស្សដែលចង់បញ្ជាក់ថា «ក្ដីស្រលាញ់គឺនៅតែមានជានិច្ចចំពោះមនុស្សដែលខ្លួនស្រលាញ់»

❤️រីករាយថ្ងៃនៃក្ដីស្រលាញ់ ភក្ដីភាពនៃក្ដីស្រលាញ់គឺមានគ្រប់ថ្ងៃទាំងអស់មិនមែនមានតែមួយថ្ងៃនេះទេ។

Comments