នេះជាសញ្ញាដែលបញ្ជាក់ថាជីវិតធ្លាប់កើតស្លាប់

M

នេះជាសញ្ញាដែលបញ្ជាក់ថាជីវិតធ្លាប់កើតស្លាប់ - ស្លាប់កើតជាធម្មតា ៖
១- ចេះតែសុបិន្តឃើញរឿងរ៉ាវក្នុងភពមនុស្សនិងភពដទៃប្លែកៗជាច្រើន
២- មានការចាំជាតិពីមុនមក បាតុភូតនេះចេះតែមករំលឹករឿយៗ
៣- មានវិចារណៈញាណខ្លាំងជាងមនុស្សធម្មតា(បើធ្លាប់កើតជាមនុស្សច្រើនដង ហើយធ្លាប់មានការអប់រំចិត្ត)។
៤- មានអារម្មណ៍ថា កិច្ចការដែលខ្លួនកំពុងធ្វើធ្លាប់បានធ្វើមកពីមុនរួចមកហើយ ។
៥- មានកម្លាំងស្រូបទាញដឹងមុន ពីរឿងអ្នកដទៃខុសធម្មតា ។
៦- មានចិត្តគំនិតចាស់ទុំជាងអាយុ
៧- យល់ដឹងពីធម្មជាតិសីុជំរៅជាងអ្នកដទៃ
៨- មានលក្ខណះខ្លាចឬហ៌ានខុសពីអ្នកដទៃ
៩- បើទើបតែមកពីភពផ្សេង មានអារម្មណ៍ថាផែនដីនេះមិនមែនជាផ្ទះរបស់ខ្លួន ។
១០- បើធ្លាប់កើតលើផែនដីនេះច្រើនដង មានអារម្មណ៍ស្រឡាញ់ធម្មជាតិយ៉ាងជិតស្និទ្ធិ អាចទៅជួបកន្លែងដែលខ្លួនធ្លាប់បានទៅ ស្រាប់តែរលឹកដឹងថា កន្លែងនេះខ្លួនធ្លាប់មក រហូតដល់ស្រក់ទឹកភ្នែកតែម្នាក់ឯង ! ។
តើអ្នកធ្លាប់មានបទពិសោធពីបញ្ហានេះទេ សូមជួយអធិប្បាយប្រាប់ដល់អ្នកដទៃផង! ! ! តែមិនចាំបាច់ដល់ថ្នាក់វេចអង្ករដើររកញាតិចាស់នោះទេ ព្រះពុទ្ធលោកដឹងញាតិទាំងសង្សារវដ្ត តែលោកមិនដែលនិមន្តរកញាតិទាំងនោះឡើយ ក្រៅតែពីការជួយប្រោសឲ្យរួចចាកទុក្ខ បើរកឃើញហើយមកជាប់ប្រកាន់ថាជារបស់ខ្លួន មិនវរវឹកទេអី ? ឬ ឃើញកូនជាតិមុន ចុះអាជាតិបន្ទាប់ៗ ម៉េចក៏មិននឹកគ្នាផងទៅ ? អរគុណ 

Comments