ជីវិតគឺជាស្នាដៃសិល្បៈរបស់ធម្មជាតិ ដែលមានកម្មជាស្ថាប័ត្យករ ហើយកម្មនោះមិនបានមកពីណាក្រៅពីខ្លួនឯងបានធ្វើទុកមកនោះទេ (ចំហាយកម្មចាស់) ហេតុនេះ ជីវិតគឺជាការដោះស្រាយជាមួយផលកម្មចាស់ ដែលនាំឲ្យមានការតាក់តែងកម្មថ្មីជាបន្តទៀត ។ មេរៀនជីវិតគួរដល់នូវការសិក្សាណាស់ ព្រោះមានគ្រប់អត្ថន័យនិងគ្រប់រសជាតិ វាដូចជាកាំជ្រួចបាញ់ពេលយប់ដែលបែកផ្កាភ្លើងគ្រប់ពណ៌ភ្លឺព្រោងព្រាត ហើយរលត់សូន្យសុងទៅវិញក្នុងស្បៃអន្ធការនារាត្រីកាលដូច្នោះដែរ ។ ជីវិតគឺជាការបំលែងន័យសេចក្តី បើគេទទួលបានអ្វីមួយ គឺដើម្បីយល់ពីអ្វីមួយផ្សេងទៀត ៖
១- ទទួលបានភាពកំសត់ គឺដើម្បីយល់តំលៃភាពរីករាយ
២- ទទួលបានភាពអូ៌អរគគ្រឹកគគ្រេងគឺដើម្បីស្គាល់តំលៃភាពស្ងប់ស្ងៀម
៣- ទទួលការបាត់បង់ គឺដើម្បីស្គាល់តំលៃភាពគង់វង់.....។
ជីវិតមិនមែនសោះកក្រោះដូចជាអ្នកគិតនោះទេ វាគួរដល់នូវការសិក្សាណាស់ ! ! ! តែមិនត្រូវភ្លេចថា អ្វីៗសុទ្ធតែបានចាប់ផ្តើមពីខ្លួនឯងទាំងអស់ ! កុំរកលេសបន្ទោសអ្នកដទៃឲ្យសោះ ។

