ជាតិរ៉ែ ម៉ាញ៉េស្យូម វាចូលរួមក្នុងកិច្ចការបញ្ជូនពត៌មានតាមប្រព័ន្ធប្រសាទ កាលណាកម្រិតវាចុះក្នុងឈាម នាំឲ្យមានអារម្មណ៍សោកសៅ ធ្លាក់ទឹកចិត្ត អស់សង្ឃឹម គេងមិនលក់ រសាប់រសល់ ។ ជាតិរ៉ែប្រភេទនេះមាននៅក្នុង បន្លែ គ្រាប់ធញ្ញជាតិ(ពិសេសគ្រាប់សណ្តែកខៀវ ឬ សណ្តែកបាយ) នៅទីផ្សាគេមានផលិតឈ្មោះ Magne - B6 គឺ ម៉ាញ៉េស្យូមលាយជាមួយវីតាមីន B6 ។ ប៉ុន្តែត្រូវញ៉ាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវផង ព្រោះវាធ្វើទុក្ខតម្រងនោមដែរ ។

