មរណានុស្សតិ !
ហេតុដែលនាំឲ្យស្លាប់ ព្រះពុទ្ធបានសម្តែង គឺមកពីលើសធាតុ ខ្វះធាតុ និងការបៀតបៀនគ្នា ចំណែកវិជ្ជាពេទ្យរៀបរាប់មួយជីវិតសឹងមិនអស់ ។ រូបកើតព្រោះចិត្ត កម្ម អាហារ និងឧតុ(កំដៅ) វិនាសទៅវិញក៏ដោយសារតែចិត្ត កម្ម អាហារ និងឧតុនេះដែរ ។ អរគុណបុណ្យដែលខ្លួនបានសាង បានកើតមកជាមនុស្ស អាចការពារខ្លួន អាចសន្សំបុណ្យកុសលតទៅទៀត បើកើតជាសត្វ ត្រូវសុីគ្នាឯងផង ត្រូវគេសុីផង សត្វធំសុីសត្វតូច គួរឲ្យព្រឺស្ញើបពន់ពេកណាស់ ! ។ អរគុណទេវតាជាញាតិ ដែលលោកបានបីបាច់រក្សាឲ្យមានជីវិត ខ្ញុំនឹងធ្វើបុណ្យសងគុណលោក នឹងធ្វើបុណ្យដើម្បីបន្តនិស្ស័យព្រះនិព្វានតទៅទៀត ។
កុំប្រៀបធៀបអំពើអាក្រក់ជាមួយអំពើល្អខ្លួនឯង ! អ្នកណាធ្វើ អ្នកនោះទទួលទេ ! ។

